* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក (Video inside)

16-03-2018 18:17

(ស៊ីដនី, អូស្ត្រាលី)៖ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ ប្រធានគ្រប់គ្រងការផ្សាយជាខេមរភាសានៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក ដូចសម្លាប់ដូច កែម ឡី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ជុន ចាន់បុត្រ ឥឡូវកំពុងមានវត្តមាននៅអូស្ត្រាលី។ ជុន ចាន់បុត្រ បានទៅជួបឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ មុន ជុន ចាន់បុត្រ ជួប ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ចាន់បុត្រ គាត់និយាយថា ម៉េចទេ? គាត់សុំឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួយការពារផងប្រយ័ត្នពួកអាមេរិកសម្លាប់គាត់ដូច កែម ឡី។ ជុន ចាន់បុត្រ បើអ្នកឯងហ៊ានស្បថថា អ្នកឯងជួប ម៉ៅ សុផាន់ ហើយជួបកូនប្រុសខ្ញុំឬអត់?»។

សម្តេចតេជោ បានបន្តថា «ពេលអ្នកឯងមានបញ្ហារត់ចេញពីប្រទេស អ្នកឯងបាន Whatsapp បញ្ជូនឲ្យកូនប្រុសរបស់ខ្ញុំ។ សូម្បីអ្នកឯងមកដល់ប្រទេសក្រៅហើយ អ្នកឯងបញ្ជូនឲ្យកូនប្រុសរបស់ខ្ញុំ [...] ។ [...] អ្វីដែលសំខាន់ ជុន ចាន់បុត្រ ប្រាប់ ម៉ៅ សុផាន់ ថាជួយការពារផងក្រែងអាមេរិកសម្លាប់ដូច កែម ឡី»។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានទម្លាយទៀតថា លោក ជុន ចាន់បុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានឲ្យសម្តេចថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យខ្មែរនៅអូស្ត្រាលី ក៏ដូចជាខ្មែរស្តាប់វិទ្យុអាស៊ីសេរី ចោទសួរទៅលោក ជុន ចាន់បុត្រ លើករណីនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរទៅលោក ជុន ចាន់បុត្រ ថា តើហ៊ានស្បថនៅក្នុងរឿងនេះដែរឬទេ?

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាថែមទាំងទម្លាយទៀតថា លោក ជុន ចាន់បុត្រ បាននិយាយថា ប្រសិនបើលោក ហ៊ុន ម៉ាណែត និងលោក ម៉ៅ សុផាន់ មិនជួយការពារលោកទេ លោកនឹងត្រូវអាមេរិកសម្លាប់ដូចលោក កែម ឡី ជាមិនខាន។

សម្តេចប្រមុខរាជរដ្ឋាភិបាល បន្តទម្លាយយ៉ាងដូច្នេះថា «តើ ជុន ចាន់បុត្រ ហ៊ាន ឬ មិនហ៊ាន? សារភាពទៅថា ខ្លួនបានធ្វើការជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ខ្ញុំ។ លោកឯងជាមនុស្សធន់ណា។ អ៊ីចឹងយល់យ៉ាងម៉េច? លោកឯងជេរ ហ៊ុន សែន តែលោកឯងធ្វើការជាមួយកូន ហ៊ុន សែន លោកឯងមិនចេះខ្មាសគេទេអី? អ្នកឯងជេរខ្ញុំខ្លាំង ដើម្បីយកចិត្តអាមេរិក ខណៈអ្នកឯងខ្លាចអាមេរិកសម្លាប់ដូច កែម ឡី។ ពីមុនខ្ញុំលាក់ តែពេលនេះទម្លាយឲ្យអស់ ព្រោះពីមុនខ្ញុំគិតថា អ្នកធ្វើជាចារកម្មផ្តល់ព័ត៌មានឲ្យខ្ញុំ តែពេលនេះទោះបីអ្នកឯងជាឪចារកម្មក៏ខ្ញុំបំផ្លាញមុខអ្នកចោលដែរ»៕ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)