* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយពីទីក្រុងស៊ីដនីថា ក្រុមចារកម្មបាតដៃទី៣​ ជាអ្នកសម្លាប់លោក កែម ឡី (Video inside)

16-03-2018 18:39

(អូស្រ្តាលី)៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះបានទម្លាយពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីថា ក្រុមចារកម្មបាតដៃខ្មៅទី៣ គឺជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី មិនមែនសម្ដេចជាអ្នកសម្លាប់ ដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយប្រឆាំងនោះឡើយ។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ​វាគ្មានអ្វីដែលត្រូវចំណេញនោះទេ ដែលសម្ដេចត្រូវសម្លាប់លោក កែម ឡី នោះ ផ្ទុយទៅវិញសម្ដេចបានរៀបចំ ជំនួបពិសេស មួយជាមួយលោកបណ្ឌិត កែម ឡី យ៉ាងជាក់លាក់ទៀតផង ប៉ុន្ដែថ្ងៃជំនួបនោះមិនទាន់បានមកដល់ ស្រាប់តែលោកបណ្ឌិតត្រូវបានឃាតករ បញ្ចប់ជីវិតបានទៅហើយ។

ការទម្លាយអាថ៌កំបាំងនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នាទីក្រុងស៊ីដនី។ នៅក្នុងជំនួប​នោះសម្តេចបានប្រើប្រាស់ពេលវេលា ប្រមាណជិត៣ម៉ោង ក្នុងការសំណេះសំណាល។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ផ្ញើទៅកាន់ភរិយា កែម ឡី អ្នកស្រី ប៊ូ រចនា ថា អ្នកស្រី កំពុងខុសឆ្គងធ្ងន់ណាស់ដែលយកសម្តេចធ្វើជាសត្រូវ ខណៈដែលសម្តេចបានចេញលុយថ្លៃបបរ និងថ្លៃធ្វើចេតិយថែមទៀតផង ហើយសម្តេចមិនមែនស្អប់លោក កែម ឡី នោះឡើយ​ផ្ទុយទៅវិញ សម្តេចគោរពការវិភាគរបស់លោក កែម ឡី។​

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កែម ឡី ត្រូវជួបខ្ញុំក្រោយពេលខ្ញុំត្រឡប់មកពីប្រជុំអាស៊ី-អឺរ៉ុប នៅឯប្រទេសម៉ុងហ្គោលី គម្រោង​ក្នុងថ្ងៃទី១៨ ថ្ងៃទី១៩ ប៉ុន្ដែអកុសល កែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃទី១០ ខែកក្កដា តើនេះជាបាតដៃរបស់អ្នកណាឲ្យពិតបា្រកដ យើងចាក់ចេញជាសំណួរបែបនេះវិញ អ្នកណាដែលទទួលបានផលប្រយោជន៍ ពីការស្លាប់របស់បណ្ឌិត កែម ឡី មិនមែនរដ្ឋាភិបាល ហ៊ុន សែន ហើយក៏មិនមែនលោក ហ៊ុន សែន ដែរគឺច្បាស់ជាពួកប្រឆាំង។ គេតែងតែច្បាស់ថា អ្នកណាក៏ដោយឲ្យតែជួបលោក ហ៊ុន សែន តែងតែដូរទិសនយោបាយ កែម ឡី មិនមែនជាអ្នកប្រឆាំង ហ៊ុន សែន ទេ តែ កែម ឡី បានស្វះស្វែងជួប ជាមួយ ហ៊ុន សែន មានអ្នកដឹងលឺក្នុងរឿងនេះ ហើយខ្ញុំកំពុងស៊ើបអង្កេតតើអ្នកណាដឹង បានជាបណ្ដេញមួយត្រូវកម្ចាត់មនុស្សម្នាក់ បាតដៃទី៣​»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា «កុំភ័ន្ដច្រឡំ លោកស្រី ប៊ូ រចនា លោកស្រីភ័ន្ដច្រឡំធំហើយយកខ្ញុំជាសត្រូវ ហើយបែរជាយកចោរធ្វើជាឪពុក លោកស្រីខុសធ្ងន់ណាស់។ រឿងអីត្រូវមកចោទខ្ញុំជាអ្នកសម្លាប់ កែម ឡី ផ្ទុយទៅវិញ កែម ឡី ជាមនុស្សដែលខ្ញុំគោរពនូវការវិភាគ ហើយមានការរៀបចំ ជំនួបមួយជាក់លាក់ មនុស្សតិចណាស់ដែលបានដឹងរឿងនេះ ប៉ុន្ដែខ្ញុំគិតថាពួកចារកម្មដែលជាបាតដៃខ្មៅគេបានដឹងរឿងនេះ គេបានបំផ្លាញជីវិត កែម ឡី ព្រោះកែម ឡី មានទិសដៅបង្កើតបក្សនយោបាយមួយខុសពីបក្សប្រឆាំង»។

សូមរំលឹកថា ​​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​ មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។

ក្រោយ​ហេតុការណ៍​នេះ​ បុរស​ម្នាក់​ដែល​សារភាព​ថា ​ជា​ឃាតក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​។ ឃាតក​រូប​នេះ​ សារភាពថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​ ត្រូវបាន​​តុលាការ​ចោទប្រកាន់​ពី​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​ និង​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​៤៩០​ និង​ ២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ​៕