* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ នរណាលាបពណ៌សម្តេចជាអាយ៉ងប្រទេសណាមិនសំខាន់នោះទេ សំខាន់គ្រាន់ដឹងថា សម្តេចជាអ្នកបម្រើជាតិដ៏ស្មោះត្រង់ទៅបានហើយ (Video inside)

16-03-2018 20:09

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អានិកជនខ្មែរ​ នៅប្រទេសអូស្រ្តាលីថា ចង់នរណាលាបពណ៌សម្តេចថាជាអាយ៉ងប្រទេសណាមួយនោះ គឺមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺត្រង់ថសម្តេចគឺជាអ្នកបម្រើជាតិខ្មែរ ដ៏ស្មោះត្រង់ម្នាក់បានហើយ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរជិត១ពាននាក់ នៅទីក្រុងស៊ីដនី នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អំឡុងពេលសម្តេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «មានអ្នកខ្លះគេថាកម្ពុជាលំអៀងទៅរកចិន ប៉ុន្តែខ្ញុំសូមសួរពេលនេះ ខ្ញុំមកដល់អូស្ត្រាលី តើថាយ៉ាងម៉េចដែរ?»។ សម្តេចបន្តទៀតថា «ដំបូងគេថាខ្ញុំប្រូជាមួយវៀតណាម ទៅជាអាយ៉ងវៀតណាម ប៉ុន្តែសួរទៅមើលវៀតណាម និងចិន ទំនាក់ទំនងរបស់ពួកគាត់មានល្អ និងមានមិនល្អ ឥឡូវខ្ញុំម្នាក់ឯងទៅជាអាយ៉ងជប៉ុនផង វៀតណាមផង ចិនផង ទៅរួចដែរ? ឥឡូវចង់នរណាថាអ្វីថាទៅ ! រឿងធំជាងគេ ឱ្យតែខ្ញុំបម្រើជាតិកម្ពុជាដោយស្មោះត្រង់ទៅបានហើយ»។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកខ្លួនឯងថាជាមនុស្សអភ័ព្ធម្នាក់ ដោយសារតែនៅពេលដែលខិតខំដឹកនាំប្រទេស ក្រោយសង្រ្គាមនោះ ពិភពលោកបានចាប់ផ្តើមចែកប្លុកគ្នារវាងសេរី និងកុម្មុនីស្តិ៍។ សម្រាប់ប្រទេសកម្ពុជាពេលនោះ ត្រូវបានចាត់ទុកថា ជាប្រទេសទើបងើបពីសង្រ្គាម ដែលមិនមែនសេរី ហើយក៏មិនមែនកុម្មុយនីស្ត។ សម្តេចបានបញ្ជាក់ថា នៅពេលដែលសម្តេចទៅប្រជុំនៅប្រទេសមួយចំនួន ពួកលោកសេរី បានហៅសម្តេចថាកុម្មុនីស្ត ហើយពួកកុម្មនីស្ត ក៏បែរជាហៅសម្តេចថា ជាពួកសេរីទៅវិញ។

សម្តេចបានបញ្ជាក់ថា៖ ខ្ញុំឆ្អែតឆ្អន់ហើយ នូវការលាបពណ៌ ហើយខ្ញុំគឺជាមនុស្សអភ័ព្វម្នាក់។​ សម្តេចបន្តថា៖ «ប៉ូលមួយតំណាងកុម្មុនីស្ត គេថាឯងសេរី ឯប៉ូលមួយតំណាងសេរី គេបែរជាថាឯងកុម្មុនីស្ត»។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន​បានចាត់ទុកថា ប្រទេសកម្ពុជា ដែលងើបពីសង្រ្គាមភ្លាមៗមានការលំបាកខ្លាំងណាស់ទាំងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ GDP សម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់មានត្រឹមតែ៤០០ដុល្លារ ប៉ុណ្ណោះនៅឆ្នាំ២០០៤ ប៉ុន្តែក្រោយមកសេដ្ឋកិច្ចយើងចាប់ផ្តើមងើបជាបន្តបន្ទាប់រហូតដល់ GDP សម្រាប់មនុស្សម្នាក់កើនឡើងដល់ជិត១៥០០ដុល្លារ ដែលធ្វើឱ្យកម្ពុជារួចផុតពីប្រទេសក្រីក្រ ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឆ្នាំ២០៣០ ខាងមុខនេះ កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដោយសារតែស្ថិរភាពនៃសេដ្ឋកិច្ច។ សម្តេចបានរំលឹកថា អំពើពុករលួយ គឺជាផលអវិជ្ជមានសម្រាប់ការអភិវឌ្ឍប្រទេស ហើយដើម្បីសម្រេចតាមផែនការកំណើនសេដ្ឋកិច្ចនេះ កម្ពុជាត្រូវខិតខំលុបបំបាត់អំពើពុករលួយផងដែរ៕