* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

TOP NEWS: សម្តេចតេជោ​ ហ៊ុន សែន៖ កិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ, កម្ពុជាគ្មានជនជាតិម៉ុងតេញ៉ានោះឡើយ! (Video inside)

16-03-2018 20:16

(ភ្នំពេញ)៖ ថ្លែងប្រាប់បងប្អូនខ្មែររស់នៅអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យជនជាតិភាគតិចវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ ហើយសម្តេចបញ្ជាក់ថា កម្ពុជាមិនដែលមានជនជាតិភាគតិចម៉ុងតេញ៉ា ឬ ដេហ្គានោះឡើយ។

ការថ្លែងរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសម្តេចអញ្ជើញ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែនិយាយរឿងមួយ រឿងនេះប្រសិនកើតឡើងវាគួរឲ្យភ័យខ្លាចខ្លាំងណាស់ ប្រសិនបើកម្ពុជាយើងមានស្ថានភាពបែបនេះ។ រឿងថ្មីមួយដែលលេចចេញ ហើយទើបនឹងធ្លោយ គឺទាក់ទងនឹងការចុះហត្ថលេខា កាត់ខេត្ត៤ឲ្យស្វយ័ត»។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ពេលនិយាយដល់ជនជាតិដើមភាគតិច តើអ្នកទាំងអស់គ្នាស្គាល់ពួកដេហ្គា ឬពួកម៉ុងតេញ៉ាទេ នៅស្រុកខ្មែរ? តើនេះជាជនជាតិដើមរបស់យើង ឬយ៉ាងណា? គេឲ្យមកគ្រប់គ្រងនៅខេត្ត៤ ហើយមិនត្រូវភ្លេចថា នៅពេលដែលចុះហត្ថលេខាគេប្រើទង់ជាតិ៣ ទង់ជាតិខ្មែរមួយ ទង់ជាតិអាមេរិកាំងមួយ និងទង់ជាតិរបស់ពួកដេកាមួយទៀត។ ដែលមានន័យថា យើងនឹងត្រូវបាត់បង់បួនខេត្ត​ ហើយខេត្តនោះនឹងត្រូវភ្ជាប់ជាមួយខេត្ត នៃរដ្ឋដេហ្គា នេះហើយមិនទាន់បានកាត់អំណាចផង គេហ៊ានធ្វើដល់ម្លឹងទៅហើយ។...បើជាខ្មែរដូចគ្នាចាំបាច់អីទៅចុះហត្ថលេខា ចាំបាច់អីត្រូវមានទង់ជ័យដោយឡែក?»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «កម្ពុជាប្រឆាំងអប្បគមន៍ មើលក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន យើងគោរពជនជាតិដើមភាគតិចរបស់យើង ដែលមានចារ៉ាយ មានស្ទៀង មានភ្នងជាដើម តែយើងមិនដែលមានជនជាតិដើមម៉ុងតេញ៉ាទេ យើងមិនដែលមានដេហ្គាទេ។ ម៉ុងតេញ៉ារត់ចូលប្រទេសយើង សម្ភាសន៍ជាប់ទៅប្រទេសទី៣ បើសម្ភាសន៍មិនជាប់យើងបញ្ជូនទៅឲ្យវៀតណាមវិញ នេះជាជនជាតិភាគតិចរបស់វៀតណាមទេតើ? ហេតុអីបានជាឲ្យអ្នកនេះ មកយកខេត្ត៤របស់យើង។...ម៉ុងតេញ៉ាមិនមែនជាជនជាតិដើមភាគតិចរបស់ខ្មែរទេ គឺជាជនជាតិដើមភាគតិចរបស់វៀតណា អ្នក (សម រង្ស៊ី) ឲ្យ៤ខេត្តទៅហើយម៉ុងតេញ៉ា ដូចជាអ្នកឲ្យ៤ខេត្តទៅវៀតណាម»។

ឆ្លើយតបនឹងការលើកឡើងរបស់ក្រុមមួយចំនួន ដែលនិយាយថា សម្តេចតេជោកាត់ដីឲ្យវៀតណាមជារៀងរាល់ថ្ងៃនោះ សម្តេចតេជោបញ្ជាក់ថា ប្រសិនបើដូច្នេះមែននោះ ទឹកដីរបស់កម្ពុជាប្រហែលជាវៀតណាមយកអស់ដល់រាជធានីភ្នំពេញបាត់ទៅហើយ ប៉ុន្តែមិនមានរឿងដូច្នេះទេ គឺសម្តេចការពារដាច់ខាតនូវដែនអធិបតេយ្យភាពរបស់កម្ពុជា មិនឲ្យបាត់បង់នោះឡើយ។

សូមជំរាបថា បន្ទាប់ពីបែកធ្លាយឯកសារទណ្ឌិត សម រង្ស៊ី បានលួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ពីការយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋាន​នៅក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី និងមិនអាចទទួលយកបាននោះទេ។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ៕