* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសម្ភាសន៍ពិសេសជាមួយឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង ចំពោះជោគជ័យដ៏ត្រចះត្រចង់ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលី

17-03-2018 13:53

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពេលនេះ បាននិងកំពុងបំពេញការងារ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តាមការអញ្ជើញជាផ្លូវការរបស់​រដ្ឋាភិបាលអូស្រ្តាលី។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសអូស្រ្តាលីនេះ មានគោលដៅសំខាន់ជាងគេ គឺចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ប៉ុន្តែលទ្ធផលវិជ្ជមានជាច្រើនបានលេចឡើងហួសពីការរំពឹងទុក។ លទ្ធផលល្អៗទាំងនោះ រួមមានដូចជា៖ រដ្ឋាភិបាលអូស្រ្តាលី សម្រេចផ្តល់ជំនួយដល់កម្ពុជា ៨៧លានដុល្លារអូស្រ្តាលីបន្ថែមទៀតសម្រាប់ការអភិវឌ្ឍឆ្នាំ២០១៨ មិនតែប៉ុណ្ណោះ សម្រាប់ដំណើររបស់ សម្តេចទៅកាន់អូស្រ្តាលីនេះ ក៏មានពលរដ្ឋខ្មែរអនិកជននៅអូស្រ្តាលី និងមកពីប្រទេសមួយចំនួនទៀត ទទួលស្វាគមន៍ និងគាំទ្រយ៉ាងច្រើនកុះករ ខុសពីការបំផុសបំផុលរបស់ក្រុមមួយចំនួនតូចទៅវិញ។

ខាងក្រោមនេះ​ គឺជាកិច្ចសម្ភាសរវាងលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការបរទេសកម្ពុជា ចំពោះដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អូស្រ្តាលី៖

លោក លឹម ជាវុត្ថា៖ តើឯកឧត្តមយល់ឃើញយ៉ាងដូច្នេះម្តេចដែរ ចំពោះជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីនៃប្រទេសអូស្រ្តាលី នាពេលនេះ?

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ ជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសអូស្រ្តាលី គឺជាការវាយក្បាលដ៏ធ្ងន់ធ្ងរបំផុតចំពោះក្រុមអ្នកប្រឆាំង និងជនអគតិមួយចំនួននៅប្រទេសអូស្រ្តាលី និងនៅតាមបណ្តាប្រទេសផ្សេងទៀត។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើង៣ចំណុចដូចខាងក្រោម៖

១៖ យើងឃើញហើយ ក្រុមប្រឆាំងបានអំពាវនាវម្តងហើយម្តងទៀត កុំឱ្យអូស្រ្តាលីអញ្ជើញសម្តេចតេជោ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសអូស្រ្តាលី ប៉ុន្តែរដ្ឋាភិបាលអូស្រ្តាលី មិនត្រឹមតែអញ្ជើញសម្តេចប៉ុណ្ណោះទេ នាយករដ្ឋមន្រ្តីអូស្រ្តាលី ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរប​ស់សម្តេចតេជោ នៅប្រទេសអូស្រ្តាលីថែមទៀត។ មិនតែប៉ុណ្ណោះអូស្រ្តាលីថែមទាំងផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន៨៧លានដុល្លារអូស្រ្តាលីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍជាតិ នៅឆ្នាំ២០១៨នេះ។

២៖ យើងក៏បានឃើញបងប្អូន និងយុវជនខ្មែរយើងនៅអូស្រ្តាលី និងណូវេហ្សេឡង់ បានទៅស្វាគមន៍គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅអំឡុងពេលចូលកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ដោយទឹកមុខរីករាយសប្បាយក្លៀវក្លាបំផុត ដែលចេញពីបេះដូង ចេញពីទឹកចិត្តបង្ហាញអំពីការស្នេហាជាតិរបស់ពួកគេយ៉ាងច្បាស់ ហើយជាការផ្តល់យុត្តិធម៌ជូនសម្តេចតេជោទៀតផង?

៣៖ ដូច្នេះហើយ ពួកប្រឆាំងល្មមឈប់ធ្វើសកម្មភាពរបស់ខ្លួនទៅ ឈប់ធ្វើអំពើក្បត់ជាតិតទៅទៀត កុំធ្វើអ្វីតាមការបង្គាប់ ខ្សែញាក់រ​បស់បរទេស ព្រោះបរទេសទាំងឡាយ មុននឹងគេធ្វើអ្វីមួយក៏គេ​បានសម្លឹងរកផលប្រយោជន៍សម្រាប់ជាតិគេដែរ ហើយគេក៏មិនធ្វើអ្វីតាមការចង់បានរបស់អ្នកឯងទេ សូមឱ្យមានការយល់ឱ្យច្បាស់ត្រង់ចំណុចនេះ។

សូមជំរាបថា សម្រាប់រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ជាមួយបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន។ ចំណែកបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី យ៉ាងច្រើនកុះករ រយៈពេល២ថ្ងៃមកនេះ បាននាំជួបជុំអបអរសាទរ និងស្រែកគាំទ្រចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីនៃទីក្រុងស៊ីដនី៕