* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សេចក្តីប្រកាស៖ កាសែត​ភ្នំពេញប៉ុស្តិ៍ ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីជាជនជាតិម៉ាឡេស៊ី

05-05-2018 17:27

(ភ្នំពេញ)៖ លោក Bill Clough ប្រធាន និងជាចាងហ្វាងការផ្សាយកាសែត Phnom Penh Post (ភ្នំពេញប៉ុស្តិ៍) និងសារព័ត៌មាន Post Khmer (ប៉ុស្តិ៍ខ្មែរ) បានចេញ​សេចក្តី​ប្រកាសឲ្យដឹងថា ក្រុមហ៊ុននេះ​ត្រូវបានលក់​ទៅឲ្យវិនិយោគិន​​​ម៉ាឡេស៊ី​ ដែលមានឈ្មោះថា Sivkumar G. (Siva) បាត់ទៅ​ហើយ។ នេះបើ​យោង​​តាមអ្វីដែលមានចែងនៅក្នុង​សេចក្តី​​ប្រកាស​ជាផ្លូវការរបស់ភ្នំពេញប៉ុស្តិ៍ នៅ​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨ នេះតែម្តង។

សេចក្តីប្រកាស​បាន​បញ្ជាក់ថា លោក Siva គឺជាអ្នកសារព័ត៌មានម្នាក់ មាន​បទពិសោធន៍ជា​អ្នកសារព័ត៌មាន ហើយថែមទាំងជា​តំណាង​​នៃក្រុមអ្នកវិនិយោគ​ដ៏រឹងមាំពីប្រទេស​ម៉ាឡេស៊ីទៀតផង។ ភ្នំពេញប៉ុស្តិ៍​បានដំណើរការ​មកអស់រយៈពេល ២៦ឆ្នាំ ទៅហើយ ដោយចាប់ផ្តើម​ពីដំបូងក្រោម​ការដឹកនាំរបស់​លោក Michael Hayes នៅឆ្នាំ១៩៩២ ជាមួយនឹង​ការបោះពុម្ពផ្សាយ​ព័ត៌មាន ប្រកបដោយ​​សេចក្តីក្លាហាន រយៈពេល​រៀងរាល់ពីរ​សប្តាហ៍​ម្តង។

លោក Bill បានបញ្ជាក់​​នៅក្នុងសេចក្តី​​ប្រកាស​​ថា «នៅពេល​ដែលក្រុម​អ្នកវិនិយោគ​របស់យើង​បានសម្រេចចិត្ត​​ថា នឹងទិញវា​ពី​​លោក Michael ក្នុង​ឆ្នាំ២០០៨នោះ យើងក៏ផ្លាស់ប្តូរ​​ភ្លាមៗ​ទៅធ្វើការ​​ចេញផ្សាយ​​ជាប្រចាំថ្ងៃ​ ដូចមក​ទល់​នឹងសព្វថ្ងៃនេះ​តែម្តង រួចបន្ទាប់​មក​យើងក៏ធ្វើការទិញ​ម៉ាស៊ីនបោះពុម្ព​ព័ត៌មាន​ដោយខ្លួនឯង និងបំបែក​ប្រភព​ផ្សាយព័ត៌មាន​ថ្មីមួយទៀតគឺ ប៉ុស្តិ៍ខ្មែរ (Post Khmer) នៅរយៈពេល​មួយឆ្នាំ​បន្ទាប់។ ខ្ញុំសូម​សម្តែងនូវ​អំណរគុណ​ ចំពោះដៃគូ​ទាំងឡាយ ដែលបាន​ត្រួសត្រាយផ្លូវ​ ឲ្យយើង​ធ្វើដំណើរ​ក្នុងដំណាក់​កាល​កន្លងមក ក្នុងនោះរួម​ទាំង​សហការី Ross Dunkley, David Armstrong និង Kevin Murphy ផងដែរ»។

បន្ថែមពីនេះ​ទៀត លោក Bill បានសម្តែង​នូវអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនចំពោះ​លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយលោក​សូមកោតសរសើរ​ចំពោះភាព​​ឈាន​មុខគេក្នុង​ការដឹកនាំវិស័យ​ឧស្សាហកម្ម នៃសារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា នៅក្នុង​រយៈពេល ០៤ទសវត្សរ៍​មកនេះ។ លោក Bill បានសង្កត់​ធ្ងន់ថា «បុរសដែល​មានបេះដូង​ជាអ្នក​កាសែតមួយ​រូបនេះ លោកបាន​គាំទ្រយ៉ាងខ្លាំងក្លា​ចំពោះកាសែតភ្នំពេញប៉ុស្តិ៍ ចាប់តាំងពី​ការចាប់ផ្តើមមកម្ល៉េះ។ ភាពជាអ្នកដឹកនាំ​របស់លោក បានរំលឹកខ្ញុំថា នេះគឺជា​ប្រទេសដែល​អ្នកអាចធ្វើ​ពាណិជ្ជកម្ម ទោះបីជា​ក្នុងប្រភេទនៃឧស្សាហកម្ម​មួយ​ ដែលមាន​ភាព​ចម្រូងចម្រាស​ដូចជាយើង​ក៏ដោយ...។ ភ្នំពេញប៉ុស្តិ៍​គឺជាកាសែតឯករាជ្យ និងគ្មានអ្វីត្រូវខ្លាច​នោះឡើយប្រសិន​បើយោងគោរពច្បាប់នោះ...»។

ជាចុងក្រោយ លោក Bill បានបញ្ជាក់ថា លោកសូមផ្ទេរទៅឲ្យលោក Siva ដោយលោក​ធ្វើបែបនេះ ក៏មានការសោកស្តាយ​បន្តិចបន្តួចដែរ ប៉ុន្តែលោក​ក៏រំភើប និងមាន​ទំនុកចិត្តថា ក្រុមការងាររបស់លោក​នឹងធ្វើទៅតាមនូវអ្វី​ ដែលពួកគេតែង​និយាយថា ពួកគេមាន​ផែនការកសាង​ពីមូលដ្ឋានគ្រឹះ​ដែលរឹងមាំស្រាប់​កាលពី ២៦ឆ្នាំមុន និងបូកបន្ថែម​នូវជីវិត​បែប​ពាណិជ្ជកម្ម​ ដែលរីកចំរើន​ទៅមុខ។ លោក Bill បានថ្លែងថា «ខ្ញុំសូមជូនពរ​ឲ្យពួកគេ​សម្រេចជោគជ័យ»៕