* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គន់ គីម ផ្តល់ដំបូន្មានមួយចំនួនដល់យុវជនបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដើម្បីជ្រោងទង់បក្សឲ្យកាន់តែរឹងមាំ និងដណ្តើមជោគជ័យក្នុងការបោះឆ្នោត

28-06-2018 18:29

(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍​​គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តឧត្តរមានជ័យនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានចូលរួមក្នុងពិធី​បិទវគ្គ​បំប៉ន​យុវជន​ និង​អ្នកសង្កេតការណ៍​បោះឆ្នោតរបស់ស្រុកអន្លង់វែង​ និង​ស្រុកបន្ទាយអំពិល ប្រមាណជា ១,០០០នាក់។

ក្នុងពិធីនោះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើបទបង្ហាញមួយចំនួន​ស្តីពីប្រវត្តិគណបក្សប្រជាជនកម្ពុជា និងស្នាដៃធំៗជាច្រើនរបស់ថ្នាក់ដឹកនាំបក្សក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា នាំមកវិញនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិមិនធ្លាប់មានអស់រយៈពេលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា តាំងពីក្រោយបែកបាក់អាណាចក្រអង្គរ។

លោក គន់ គីម បានលើកឡើងថា ស្នាដៃក្នុងបុព្វហេតុជាតិរបស់សម្តេចតេជោ ហ៊ុន សែន គឺគុណធម៌ប្រវត្តិសាស្ត្រចារិកក្នុងព្រឹត្តិការណ៍ជាតិមិនអាចមានអ្វីមកគូសលុបបំបាត់បានឡើយ ហើយក៏ជាគុណបំណាចមួយដែលនាំឲ្យប្រជាពលរដ្ឋខ្មែរផ្តល់តម្លៃ និងបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសចាប់តាំងពីអាណត្តិទី១រហូតដល់មក។

ក្រៅពីបង្ហាញនូវគុណសម្បត្តិ ក៏ដូចជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុជាតិហើយនោះ លោក គន់ គីម ក៏បានផ្តល់នូវដំបូន្មានមួយចំនួនដល់ក្រុមយុវជនរបស់កម្ពុជា យកទៅអនុវត្តន៍ ដើម្បីចូលរួមជ្រោងទង់បក្សឲ្យកាន់តែរឹងមាំ ជាពិសេសឈានទៅដណ្តើមជោគជ័យសម្រាប់ការបោះឆ្នោតនាខែក្រោយនេះផងដែរ។

ដំបូន្មានដែលលោក គន់ គីម បានផ្តល់ជូនយុវជននោះរួមមាន៖

១. ត្រូវយកចំណេះដឹងទៅអនុវត្តឲ្យក្លាយជាសកម្មភាពជាក់ស្តែង ត្រូវស្វែងយល់ពីកម្មវិធីនយោបាយ សេចក្តីសម្រេចចិត្តរបស់គណបក្ស ការរីកចម្រើនរបស់ប្រទេសជាតិ ពីសភាពការណ៍វិវត្តន៍ទាំងក្នុង និងក្រៅប្រទេស។
២. ពេលធ្វើការងារត្រូវចេះទទួលយកមតិយោបល់របស់មន្ត្រីចាស់ៗនៅមូលដ្ឋានព្រោះគាត់មានបទពិសោធជាង។ ជាយុវជន ត្រូវតែសកម្ម និងគោរពវិន័យ ត្រូវតែធ្វើជាគំរូល្អនៅមូលដ្ឋាន រក្សាភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ​ ទទួលយកសំណូមពរពីពួកគាត់រាយការណ៍​ជូន​ក្រុមកាងារ​ដើម្បី​ដោះស្រាយបញ្ហា​ជូន​ពួក​គាត់​វិញ។
៣. ត្រូវរួមជាមួយក្រុមការងារគណបក្សនៅមូលដ្ឋាន ចុះទៅតាមខ្នងផ្ទះ ធ្វើការឃោសនាបំផុសឲ្យប្រជាជនជឿលើគណបក្សប្រជាជន និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ត្រូវវាយបកការឃោសនារបស់ក្រុមប្រឆាំង ដែលលើកឡើងថា «ដេកផ្ទះឈ្នះឯង»។
៤.​ ក្នុងនាមជាអ្នកសង្កេត​ការណ៍​របស់គណបក្ស​ ត្រូវមានការយល់ដឹងពីច្បាប់​ និងបច្ចេកទេស​គូស​សន្លឹក​ឆ្នោត​ ណែនាំឲ្យប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោត​ចេះគូស​សន្លឹកឆ្នោត​ ហ៊ាន​ការពារផលប្រយោជន៍របស់គណបក្ស​ ហ៊ានការពារសន្លឹកឆ្នោតដែលគូសគាំទ្រគណបក្ស ត្រូវហ៊ានទាមទារឲ្យសមាជិកបក្សបានចូលបោះឆ្នោត។
៥.​ ត្រូវ​ខិតខំ​ពិនិត្យ​មើល​ការខុសឆ្គង​ ឫការ​រំលោភបំពាន​របស់គណបក្ស​ផ្សេង​ ដើម្បី​តវ៉ា​ និងដាក់ពាក្យ​បណ្តឹង​ឲ្យបានទាន់​ពេលវេលា​ និង​រាយការណ៍រាល់សកម្មភាពមិនប្រក្រតីមកគណ:ប្រចាំការស្រុក​ ខេត្ត៕