ឥណ្ឌា ដំឡើងថ្លៃលក់រាយប្រេងឥន្ធនៈជាលើកទី៤ ក្នុងខែឧសភា (Video inside)
25-05-2026 15:42
(ញូវដែលី)៖ ក្រុមហ៊ុនលក់រាយប្រេងឥន្ធនៈរបស់រដ្ឋឥណ្ឌា បានដំឡើងថ្លៃប្រេងម៉ាស៊ូត និងប្រេងសាំង ជាលើកទី៤ ក្នុងខែឧសភានេះ ដើម្បីប្រមូលមកវិញនូវការខាតបង់ ដែលបណ្តាលមកពីតម្លៃប្រេងឆៅខ្ពស់ ដោយសារសង្គ្រាមអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។
ក្រោយការដំឡើងលើកក្រោយនេះ ប្រេងសាំង មានតម្លៃ ១០២,១២រូពី ឬ ១,០៧ដុល្លារក្នុងមួយលីត្រ រីឯម៉ាស៊ូតមានតម្លៃ ៩៥,០២រូពី ឬ ០,៩៩ដុល្លារក្នុងមួយលីត្រ។
ការកើនឡើងនូវតម្លៃប្រេងឆៅ និងផលរំខានចំពោះការផ្គត់ផ្គង់ប្រេង បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz បានវាយប្រហារឥណ្ឌា ដែលជាប្រទេសនាំចូល និងអ្នកប្រើប្រាស់ប្រេងធំជាងគេទី ៣របស់ពិភពលោក។ ទីក្រុង New Delhi ក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងផងដែរ ដើម្បីទប់ស្កាត់ការប្រើប្រាស់ប្រេងឥន្ធនៈ និងគ្រប់គ្រងថ្លៃចំណាយនាំចូលប្រេង ខណៈដែលអ្នកបង្កើតគោលនយោបាយ កំពុងទប់ទល់នឹងបញ្ហាថាមពលរយៈពេលយូរ៕




