ភាពតានតឹងជាសកល នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូលការពារជាតិ Shangri-La Dialogue នៅសិង្ហបុរី

25-05-2026 16:52

(សិង្ហបុរី)៖ សង្រ្គាមក្នុងប្រទេសអ៉ីរ៉ង់ ការប្តេជ្ញាចិត្តមុតមាំរបស់សហរដ្ឋអាមេរិកចំពោះអាស៉ី និងការកើនឡើងភាពតានតឹងលើសុំណុំរឿងតៃវ៉ាន់ ទំនងជាមានកំណត់ក្នុងរបៀបវារៈនៃកិច្ចសន្ទនាប្រចាំឆ្នាំ Shangri-La Dialogue ដែលជាវេទិកាពិភាក្សាអំពីវិស័យការពារជាតិថ្នាក់តំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។

ជំនួបក្រៅផ្លូវការ ផ្តើមពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា នឹងនាំឱ្យបណ្តារដ្ឋមន្ត្រី ឧត្តមសេនីយ៍ ប្រមុខទីភ្នាក់ស៉ើបការណ៍សម្ងាត់ អ្នកការទូត អ្នកវិភាគ និងក្រុមហ៊ុនផលិតអាវុធ បានជួបគ្នា ជាមួយការថ្លែងសុន្ទរកថាដោយប្រុងប្រយ័ត្ន។

ការផ្តោតការយកចិត្តទុកដាក់ ប្រហែលជាធ្លាក់ទៅលើរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ចំពោះមុខស្រមោលនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមអ៉ីរ៉ង់។ សម្ព័ន្ធមិត្តអាស៉ី ត្រូវបានគេរំពឹងថា នឹងស្វែងរកមូលហេតុពីលោក Hegseth ជុំវិញការដែលរដ្ឋបាលលោក ត្រាំ ត្រូវទាញឱ្យចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយអឺរ៉ុប រួមទាំងការដកទ័ពចេញពីអាល្លឺម៉ង់៕