ហេតុអ្វីបានជាជនបរទេសសម្រុកទៅប្រទេសចិន ដើម្បីគេចពីកំដៅរដូវក្តៅ?
26-07-2026 14:22
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវក្រសួងសន្តិសុខសាធារណៈចិនបានប្រកាសទិន្នន័យបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ជនបរទេសចំនួន ២២,៩១៤លាននាក់បានចូលដែនប្រទេស ក្នុងនោះមានជនបរទេសចំនួន១៧,៨១៥លាននាក់បានចូលដែន ដោយការលើកលែងទិដ្ឋាការ កើនឡើង២០,៤% និង៣០,៦% ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។លំហូរអ្នកដំណើរឆ្លងដែន បានក្លាយជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ជាពិសេសចាប់តាំងពីវិស្សមកាលរដូវក្តៅឆ្នាំនេះមក ចំនួនភ្ញៀវទេសចរបរទេសបានបន្តកើនឡើង ក្នុងនោះ ភ្ញៀវទេសចរដែលមកពីអឺរ៉ុបបានកើនឡើងយ៉ាងលេចធ្លោ។ ក្នុងអំឡុងពេលរដូវក្តៅ ទីក្រុង Zhangjiajie បានស្វាគមន៍ភ្ញៀវទេសចរដែលចូលមកកម្សាន្ត យ៉ាងច្រើនកុះករ ដោយសារតែធាតុអាកាសត្រជាក់ និងអច្ឆរិយៈធម្មជាតិលំដាប់ពិភពលោក។ ដោយទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល២៤០ម៉ោងពេលឆ្លងកាត់ប្រទេសចិន ច្រក Zhangjiajie បានក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់អ្នកទេសចរបរទេសដែលចូលទៅក្នុងខេត្តហ៊ូណាន។បច្ចុប្បន្ន មានជើងហោះហើរដឹកអ្នកដំណើរចំនួន ១៣ ខ្សែ ត្រូវបានបើកឱ្យដំណើរការដែលហោះហើរទៅមកជាមួយប្រទេសនិងតំបន់ចំនួន៨។
ចាប់តាំងពីវិស្សមកាលរដូវក្ដៅឆ្នាំនេះមក ខ្សែជើងហោះហើរអន្តរជាតិជាច្រើនរបស់អាកាសយានដ្ឋាន Shenzhenដែលគ្របដណ្ដប់លើ៩ប្រទេសនៅអឺរ៉ុប បាននិងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ យោងតាមទិន្នន័យពីស្ថានីយត្រួតពិនិត្យព្រំដែនអាកាសយានដ្ឋាន Shenzhen បានបង្ហាញថា ចាប់តាំងពីខែមិថុនាឆ្នាំនេះមក ចំនួនអ្នកធ្វើដំណើរអឺរ៉ុបដែលចូលដែនចិនតាម អាកាសយានដ្ឋាន Shenzhen បានកើនឡើង៣១,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥។ អ្នកទេសចរដែលមកពីអង់គ្លេសបាននិយាយថា ទោះបីជាសីតុណ្ហភាពនៅទីក្រុង Shenzhenខ្ពស់ក៏ដោយ ប៉ុន្តែមានម៉ាស៊ីនត្រជាក់គ្រប់ទីកន្លែង ដូច្នេះនៅក្នុងបន្ទប់ត្រជាក់ណាស់៕
វិទ្យុមិត្តភាពកម្ពុជាចិន





