ភាពយន្តឯកសារ​ទូរទស្សន៍​ «ទីក្រុងយីវូ​ពិភពលោក-លោក Xi Jinping យកចិត្តទុកដាក់​និង​ដឹកនាំ​ការអភិវឌ្ឍ​ទីក្រុងយីវូ» ​ចាក់ផ្សាយ

26-07-2026 14:23

(ប៉េកាំង)៖ ភាពយន្តឯកសារ​ទូរទស្សន៍​បីភាគ​ «ទីក្រុងយីវូ​ពិភពលោក-លោក Xi Jinping យកចិត្តទុកដាក់​ និង​ដឹកនាំ​ការអភិវឌ្ឍ​​ទីក្រុងយីវូ»​ ដែល​សហការ​ថត​ដោយ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិន ​និង​ខេត្ត​ Zhejiang ​ត្រូវ​បាន​ចាក់ផ្សាយលើ​ប៉ុស្តិ៍ CCTV-1 ​នៅម៉ោង៨យប់ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ​ដោយមានការចាក់​ផ្សាយ​មួយភាគ​ក្នុង​មួយ​យប់។

កម្មវិធីនេះផ្តោតលើ​ការយកចិត្តទុកដាក់ ​និងការដឹកនាំរបស់លោក Xi Jinping សម្រាប់​ការអភិវឌ្ឍទីក្រុងយីវូ​ ជាប្រធានបទស្នូល ដើម្បី​បង្ហាញ​​ដោយ​គ្រប់​ជ្រុងជ្រោយ​នូវ​ការ​ដែល​ក្រុង​យីវូ​អនុវត្ត​គំនិត​លោក​Xi Jinping​យ៉ាង​ស៊ីជម្រៅ​ក្នុងរយៈពេល២០​ឆ្នាំ ​បង្កើត ​និង​អនុវត្ត​យ៉ាងម៉ុតមាំនូវគំនិត​យល់​ដឹង​ត្រឹមត្រូវ​ស្តីពី​ការ​ធ្វើ​អភិបាលកិច្ច​និង​ទទួល​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​គុណភាពខ្ពស់​​ តាមលក្ខខណ្ឌ​ជាក់​ស្តែង​ក្នុងតំបន់​៕

វិទ្យុមិត្តភាពកម្ពុជាចិន