លោក​ Wang Yi អញ្ជើញចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស ​នៃអង្គការសហប្រតិបត្តិការ​សៀងហៃ

26-07-2026 15:23

(ប៉េកាំង)៖ នាថ្ងៃទី​២៤ ខែកក្កដា លោក​ Wang Yi សមាជិក​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេសជាសមាជិក ​នៃ​អង្គការសហប្រតិបត្តិការ​សៀងហៃ ​​នៅប្រទេស​កៀហ្ស៊ីស៊ីស្ថាន។

លោក​ Wang Yi បាន​លើកឡើងថា​ ​កិច្ចប្រជុំ​កំពូល​Tianjin ​នៃអង្គការសហប្រតិបត្តិការ​សៀងហៃ​បាន​ដាក់ចេញ​ផែនការយុទ្ធសាស្ត្រ​សម្រាប់ការអភិវឌ្ឍ ក្នុងរយៈពេល​១០​ឆ្នាំខាងមុខ ​ដោយចាប់ផ្តើម​ដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់សម្រាប់​អង្គការសហប្រតិបត្តិការ​សៀងហៃ​។ ​ឆ្នាំ​២០២៦​ជា​ខួប​២៥​ឆ្នាំ ​នៃការ​បង្កើត​អង្គការសហប្រតិបត្តិការ​សៀងហៃ​។ ចាប់ពី​ប្រទេសជា​សមាជិក​​ចំនួន​៦​ នៅ​ពេលទើប​បង្កើតឡើង​​អង្គការ​នេះ​ដំបូង រហូតដល់​​ប្រទេសជា​សមាជិក​មានចំនួន​២៧ នាពេល​បច្ចុប្បន្ន ​ដែលមាន​ចំនួនមនុស្ស​ជិតពាក់​កណ្តាល់​ នៃពិភពលោក​​បាន​សហការគ្នា​លើ​វិស័យជាង៥០។ ​អង្គការសហប្រតិបត្តិការ​សៀងហៃ​តែងតែប្រកាន់​ខ្ជាប់​នូវ​ "ស្មារតីសៀងហៃ” ដោយ​ពង្រីកផ្លូវនៃទំនាក់ទំនងអន្តរជាតិបែបថ្មី​និង​កិច្ចសហប្រតិបត្តិការពហុភាគី​ ឱ្យ​កាន់តែ​ទូលំទូលាយ។

លោក​ Wang Yi បាន​លើកឡើង​សំណើ​៤​ចំណុច​​៖
ទី១ ​ទទួលស្គាល់ “ស្មារតីសៀងហៃ”ជាគោលការណ៍ណែនាំ។
ទី២ កសាងខឿនការពារ​ដ៏រឹងមាំ​សម្រាប់សន្តិភាព និងស្ថិរភាព។
ទី​៣ ជំរុញកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និង​ឈ្នះ-ឈ្នះ។
ទី៤ ត្រួសត្រាយតំបន់គំរូ​សម្រាប់​អភិបាលកិច្ចសកល។

កិច្ចប្រជុំ​នេះ​បានប្រកាស​នូវ​ «សេចក្តីថ្លែងការណ៍នៃ​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ការបរទេស ​របស់​ប្រទេសជាសមាជិក​ នៃ​អង្គការសហប្រតិបត្តិការ​សៀងហៃ» ​ព្រមទាំង​បានចុះហត្ថលេខា​លើ​សេចក្តីសម្រេចចិត្ត​ពាក់​ព័ន្ធ​សម្រាប់​ការងារត្រៀម​រៀបចំ កិច្ចប្រជុំកំពូល​អង្គការសហប្រតិបត្តិការសៀងហៃក្រុង​​ Bishkek​៕

វិទ្យុមិត្តភាពកម្ពុជាចិន