UKMTO៖ នាវាមួយគ្រឿងរងការវាយប្រហារ នៅច្រកសមុទ្រ Hormuz (Video inside)

18-08-2026 16:00

(Reuters)៖ សេវាតាមដានប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បានទទួលរបាយការណ៍មួយ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ថាមាននាវាមួយគ្រឿង ត្រូវគ្រាប់ផ្លោងវាយប្រហារ ខណៈកំពុងធ្វើដំណើរចេញពីច្រកសមុទ្រ Hormuz ដោយបណ្តាលឱ្យខូចខាតបន្ទប់ម៉ាស៉ីន និងរបួសនាវិកម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

UKMTO បានឱ្យដឹងថា នាវិកប៉ុន្មាននាក់ត្រូវបានជួយសង្រ្គោះដោយឆ្មាំសមុទ្រអូម៉ង់។ គ្មានសេចក្តីរាយការណ៍ អំពីផលប៉ះពាល់ដល់បរិស្ថានទេ ហើយអាជ្ញាធរកំពុងស៉ើបអង្កេត។

ហេតុការណ៍នេះបានកើតឡើង ស្របពេលការដឹកជញ្ជូនផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែរងការរំខានខ្លាំង ដោយចំនួននាវាឆ្លងកាត់ស្ថិតក្នុងអត្រាលេខមួយខ្ទង់ ធ្លាក់ចុះពីជាង ១៣០គ្រឿងក្នុងមួយថ្ងៃ មុនពេលសង្គ្រាម៕