សហរដ្ឋអាមេរិក៖ អាងស្តុកទឹកធំជាងគេចំនួន២ កំពុងរីងខះ ប្រឈមមុខនឹងគ្រោះរាំងស្ងួតនៅប៉ែកខាងលិច (Video inside)

18-08-2026 16:26

(LOS ANGELES)៖ ទឹកនៅក្នុងអាងស្តុកធំជាងគេចំនួន ២ របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបមិនធ្លាប់មាន ខណៈដែលគ្រោះរាំងស្ងួតធ្ងន់ធ្ងរ កំពុងវាយប្រហារភាគខាងលិចប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

កំណត់ត្រាថ្មីនេះ សបញ្ជាក់ពីផលលំបាកដោយបម្រែលបម្រួលអាកាសធាតុ ប៉ះពាល់ដល់ទឹកទន្លេ Colorado ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់មនុស្ស ៤០លាននាក់។ ទន្លេនេះផ្គត់ផ្គង់ទឹកដល់បឹង Powell និងបឹង Mead ដែលជាអាងស្តុកបម្រុងចំនួនពីរ នាំទឹកមកពីទំនប់ដ៏មហិមាមួយ ដែលសាងសង់ឡើង ដើម្បីចែកចាយទឹកពេញមួយឆ្នាំ និងសម្រាប់ការផលិតថាមពលអគ្គិសនី។ ប៉ុន្តែឥឡូវនេះ កម្រិតទឹកគឺធ្លាក់ជិតដល់បាត ដែលអាចប៉ះពាល់ដល់ការផលិតថាមពលអគ្គិសនី។

រដ្ឋទាំង ៧ ដែលពឹងផ្អែកលើទន្លេ Colorado បានទាស់ទែងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ អំពីរបៀបចែកទឹកទន្លេគ្នាប្រើ ដោយមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ។ ភាពជាប់គាំងនេះបង្ខំឱ្យរដ្ឋបាលលោក ត្រាំ ដើរតួជាអាជ្ញាកណ្តាល ដោយកាលពីចុងខែកក្កដា បានរឹតបន្តឹងខ្លាំងលើការប្រើប្រាស់ ដើម្បីទុកទឹកសម្រាប់ដោះស្រាយបញ្ហាគ្រោះរាំងស្ងួត៕