* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ស៊ី ជីនពីង ជំរុញឱ្យមានក្របខណ្ឌសន្តិសុខថ្មីមួយសម្រាប់មជ្ឈិមបូព៌ា អំឡុងទស្សនកិច្ចនៅអេហ្ស៉ីប (Video inside)

03-09-2026 10:03

(គែរ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាប្រឆាំងជំទាស់នឹងការជ្រៀតជ្រែកពីខាងក្រៅ ហើយពិចារណាលើការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់សន្តិសុខក្នុងតំបន់ អំឡុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប៉េកាំងកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងបរិបទនៃសង្រ្គាមរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ស៊ី ជីនពីង ទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេល៤ឆ្នាំ ធ្វើឡើងចំពេលប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងតំបន់ចាប់ផ្ដើមវាយតម្លៃឡើងវិញពីទំនាក់ទំនងយុទ្ធសាស្ត្ររបស់ពួកគេ ក្រោយសង្រ្គាមអ៉ីរ៉ង់ដែលផ្ទុះឡើងកាលពីខែកុម្ភៈបាន និងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងតំបន់ រួមទាំងបង្កឱ្យមានការសង្ស័យចំពោះតួនាទីរយៈពេលវែងរបស់សហរដ្ឋអាមេរិក។

អេហ្ស៉ីបខ្លួនឯងជាដៃគូយោធាដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកដែលទទួលជំនួយយោធា ១,៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំពីវ៉ាស៊ីនតោន ក៏កំពុងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធាជាមួយចិនផងដែរក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាមួយការទទួលស្វាគមន៍ពីប្រធានាធិបតីអេហ្ស៉ីប លោក Abdel ​Fattah al-Sisi ក្នុងទីក្រុងគែរ លោក ស៊ី ជីនពីង បាននិយាយថាបណ្ដាប្រទេសក្នុងតំបន់គួរតែជាអ្នកគ្រប់គ្រងលើជោគវាសនារបស់ខ្លួនឯង ហើយស្វែងរកនិម្មាបនកម្មសន្តិសុខតំបន់ថ្មីមួយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។

លោក ស៊ី ជីនពីង ក៏បានលើកឡើងដែរថាចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្ដាប្រទេសក្នុងតំបន់ ក្នុងការការពារផ្លូវទឹកសម្រាប់ការដឹកជញ្ជូន ជាបញ្ហាមួយដ៏ធំមួយដែលបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ជាហេតុបង្កការរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និង Bab al-Mandeb។

គួរបញ្ជាក់ថា បើតាម Xinhua មេដឹកនាំនៃប្រទេសទាំង២ បានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការប្រយុទ្ធប្រឆាំងភេរវកម្មឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ data centers semiconductors ការផ្គត់ផ្គង់រ៉ែសំខាន់ៗ និងពង្រឹងការប្រើប្រាស់រូបិយបណ្ណរបស់ប្រទេសទាំង២ នៅក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ៕