* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ត្រាំ ជួបបេសកជនរបស់លោក ពូទីន ព្យាករថាកិច្ចព្រមព្រៀងអ៊ុយក្រែននឹងលេចចេញជារូបរាងឆាប់ៗ (Video inside)

06-11-2026 09:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថារូបលោកបានជួបបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជាលក្ខណៈឯកជន បន្ទាប់ពីក្រុមមន្ត្រីរុស្ស៉ីត្រូវបានគេឃើញមានវត្តមានជាមួយក្រុមមន្ត្រីអ៊ុយក្រែននៅឯព្រឹត្តិការណ៍មួយនៅសេតវិមានរៀបចំឡើងដោយស្ត្រីទី១ របស់សហរដ្ឋអាមេរិក លោកស្រី Melania Trump។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ មិនបានបង្ហើបឱ្យដឹងលម្អិតពីអ្វីដែលលោកបានពិភាក្សាជាមួយលោក Kirill Dmitriev ដែលជាបេសកជនរបស់លោក ពូទីននោះទេ។ ប៉ុន្តែបានព្យាករថាកិច្ចព្រមព្រៀងមួយអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗសំដៅដោះស្រាយបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប្រតិភូអាមេរិកត្រូវបានរំពឹងថានឹងដឹកនាំការសម្របសម្រួលនៅឯកិច្ចចរចា មួយរវាងក្រុមមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន ក្នុងទីក្រុង Abu Dhabi ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។

លោក ត្រាំ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន បាននិយាយថាសង្រ្គាមអ៊ុយក្រែនខិតជិតទៅរកដំណោះស្រាយ ហើយការបិទបញ្ចប់សង្រ្គាមនេះអាចនឹងមានការចូលរួមពីអឺរ៉ុបទាំងមូល។ លោក ត្រាំ ជាញឹកញាប់តែងតែព្យាករថាសង្រ្គាមអ៊ុយក្រែននឹងបិទបញ្ចប់ឆាប់ៗ។ ក៏ប៉ុន្តែមកទល់នឹងពេលនេះគេមិនទាន់ឃើញមានសញ្ញាពិតប្រាកដ មួយពីការខិតជិតទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ ហើយលោក ត្រាំផ្ទាល់ថែមទាំងបញ្ជាក់ទៀតផងថារូបលោកមិនបានជួបប្រតិភូអ៊ុយក្រែននោះទេកាលពីថ្ងៃព្រហស្បតិ៍៕