* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីស

07-11-2026 15:37

(ប៉េកាំង)៖ រសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Stocker នាយករដ្ឋមន្រ្តីអូទ្រីស ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោកXi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០២៦នេះជាខួប ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអូទ្រីស ។ ភាគីទាំងពីរត្រូវបង្កើន ទំនុកចិត្តផ្នែកនយោបាយ បន្តនិន្នាការវិជ្ជមាននៃការផ្លាស់ប្តូរថ្នាក់ជាន់ខ្ពស់ សំដៅចាក់មូលដ្ឋានគ្រឹះដ៏រឹងមាំផ្នែកនយោបាយ សម្រាប់កិច្ចសហប្រតិបត្តិការនៅថ្ងៃអនាគត ។ ប្រទេសចិនមានឆន្ទៈធ្វើការជាភាគីអូទ្រីសក្នុងការត្រួសត្រាយផ្លូវ កិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យងើបឡើងថ្មីដូចជា រថយន្តអគ្គិសនីដើរដោយថាមពលស្អាត បញ្ញាសិប្បនិម្មិត (AI) សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ជាការឆ្លើយតប លោក Stocker បានថ្លែងថា ភាគីអូទ្រីសផ្តោតសំខាន់លើការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តមិត្តភាព រវាងអូទ្រីសនិងចិនមានភាពស្និទ្ធស្នាល ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ មានឆន្ទៈធ្វើការជាមួយប្រទេសចិនដោយឈរលើកិច្ចសហប្រតិបត្តិការ និងទំនុកចិត្តដែលត្រូវបានបង្កើតឡើងជាច្រើនឆ្នាំកន្លងមក បង្កើនកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក្នុងវិស័យវប្បធម៌និងទេសចរណ៍ ក៏ដូចជាជំរុញឱ្យទំនាក់ទំនងទ្វេភាគីទទួលបានការអភិវឌ្ឍថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន