* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

កាតាថាកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនរវាងអាមេរិក និងអ៉ីរ៉ង់ កំពុងបន្តទប់ស្កាត់ការកើនឡើងជម្លោះ (Video inside)

07-11-2026 21:58

(Reuters)៖ នាយករដ្ឋមន្ត្រីកាតាបាននិយាយថាកិច្ចប្រឹងប្រែងសម្របសម្រួលពីប្រទេសរបស់លោក រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បាន និងកំពុងបន្តរារាំងកុំឱ្យស្ថានការណ៍ក្នុងតំបន់រាលដាលចេញពីការគ្រប់គ្រង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al-Thani បានកត់សម្គាល់ថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់​ ត្រាំនៅតែមានឆន្ទៈចង់ស្វែងរកដំណោះស្រាយនៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយក៏មិនមានការប្រែប្រួលនោះដែរ។

នាយករដ្ឋមន្ត្រីកាតាបានបន្ថែមថាភាពរីកចម្រើនដ៏សំខាន់បានកើតឡើង ហើយព្រះអង្គផ្ទាល់បានបង្ហាញក្ដីសង្ឃឹមថាដំណោះស្រាយមួយអាចនឹងត្រូវបានឈានដល់។ «យើងមិនអាចរង់ចាំដើម្បីសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អឥតខ្ចោះមួយនោះទេ យើងសង្ឃឹមថាអាចនឹងឈានដល់កិច្ចព្រមព្រៀងល្អមួយ»។ នេះជាការគូសបញ្ជាក់របស់ព្រះអង្គម្ចាស់ Al-Thani។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ Tasnim នៅថ្ងៃសៅរ៍នេះដែរបានរាយការណ៍ថាមានសេចក្ដីរាយការណ៍បឋមដែលអាចបញ្ជាក់បានថាមីស៊ីល២គ្រាប់បានវាយប្រហារលើកោះ Qeshm តែមិនទាន់មានព័ត៌មានផ្លូវការពីការខូចខាតនោះទេ។ ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានទទួលស្គាល់ថាយោធាអាមេរិកបានបើកការវាយប្រហារសាជាថ្មីទ្រង់ទ្រាយតូចលើកោះ Qeshm កាលពីថ្ងៃសុក្រ ដោយកំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៉ីរ៉ង់ ខណៈអះអាងថាទីក្រុងវ៉ាស៊ីនតោនសម្រេចបានភាពរីកចម្រើនជាច្រើនក្នុងកិច្ចចរចាជាមួយតេហេរ៉ង់៕