* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

កិច្ចព្រមព្រៀងអាកាសធាតុ COP31 ស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈកិច្ចចរចានៅតួកគីយ៉េជួបភាពតានតឹង

22-11-2026 18:44

(អាន់តាលីយ៉ា)៖ កិច្ចចរចាស្តីពីអាកាសធាតុ COP31 នៅប្រទេសតួកគីយ៉េ បានឈានដល់ដំណាក់កាលចុងក្រោយនៅថ្ងៃអាទិត្យ ដោយពុំទាន់មានភាពច្បាស់លាស់ក្នុងការឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ ខណៈបណ្ដាប្រទេសចូលរួមនៅតែខ្វែងគំនិតគ្នាជុំវិញល្បឿននៃអន្តរកាលថាមពលស្អាត តួនាទីនៃបច្ចេកវិទ្យាចាប់យកកាបូន និងជំនួយហិរញ្ញវត្ថុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជុំវិញស្ថានភាពតានតឹងនេះ ប្រធានកិច្ចប្រជុំ COP31 លោក មូរ៉ាត គូរូម (Murat Kurum) បានលើកឡើងថា «ទោះបីគ្មានភាគីណាមួយទទួលបានអ្វីគ្រប់យ៉ាងតាមការចង់បានក្តី ក៏គ្រប់គ្នាអាចស្វែងរកជំហររបស់ខ្លួននៅក្នុងអត្ថបទព្រាងនេះបាន ដែលនេះជាខ្លឹមសារស្នូលនៃការឯកភាពរួម ហើយខ្ញុំសង្ឃឹមថាសេចក្តីសម្រេចចេញពីសាលប្រជុំនេះ នឹងបង្ហាញពិភពលោកថា ពហុភាគីនិយមនៅតែអាចផ្តល់លទ្ធផលបាន»។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីអាកាសធាតុបែលហ្ស៊ិក លោក ហ្សង់-លុច គ្រុក (Jean-Luc Crucke) បានរិះគន់ថា «វាមិនអាចទទួលយកបានទេ។ វាមិនមែនជាទីបញ្ចប់នៃពហុភាគីនិយមនោះឡើយ ប៉ុន្តែយើងត្រូវមានភាពក្លាហានក្នុងការនិយាយថាទេ» ខណៈរដ្ឋមន្ត្រីបរិស្ថានអាល្លឺម៉ង់ លោក ខាស្តិន ស្នៃដឺ (Carsten Schneider) ក៏បង្ហាញមន្ទិលសង្ស័យដែរថា កិច្ចព្រមព្រៀងទំនងជាពិបាកសម្រេចបានក្នុងពេលវេលាដ៏ខ្លីដែលនៅសេសសល់ ជាពិសេសដោយសារប្រតិភូជាច្រើនបានចាកចេញទៅវិញរួចហើយ។

គួរបញ្ជាក់ថា សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) ដែលប្រទេសតួកគីយ៉េធ្វើជាម្ចាស់ផ្ទះនៅទីក្រុងអាន់តាលីយ៉ា បានអូសបន្លាយពេលហួសកាលកំណត់បិទបញ្ចប់រយៈពេល ២ថ្ងៃមកហើយ ដោយសារភាពខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាវលើបញ្ហាថាមពលស្អាត និងហិរញ្ញប្បទានអាកាសធាតុសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕