ក្រសួងការងា​រ៖ ខេត្តស្វាយរៀង មានឱកាសការងារជិត ៤ពាន់កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋ និងបងប្អូន​អតីតពល​ករត្រឡ​ប់មក​ពី​ថៃ និងអ្នកកំពុងស្វែងរកការ​ងារធ្វើ

25-05-2026 18:42

(ស្វាយរៀង)៖ ខេត្ត​ស្វាយ​រៀង មានឱកាសការងារប្រមាណជិត ៤ ០០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុ​ងស្វែង​រក​ការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែ​លបានផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមាន​ឱកាសការងារចំនួន ៣,៩៨៦​កន្លែង កំពុង​រង់​ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាស​ការងារ​ទាំងនោះ​ស្ថិត​ក្នុងវិស័​យ​ឧស្សា​ហកម្ម និង​សេវា​កម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែង​រក​លេខ​ទំនាក់​ទំនង ឈ្មោះ​រោង​ចក្រ និងវិស័យ​ដែល​ខ្លួនពេញចិត្ត​បាន​តាមរយៈ​ខិត្ត​បណ្ណ​ការ​ងារ​របស់​ក្រសួង​ដែល​បាន​ផ្សព្វផ្សាយ​យ៉ាង​លម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់​ទំនងផ្ទាល់ជាមួយ​ក្រុមហ៊ុន រោង​ចក្រ សហ​គ្រាស អ្នកស្វែង​រកការងារ​ទាំង​អស់ ជាពិសេស​បងប្អូនអ​តីតពលករ ក៏អាច​ទាក់​ទង​មកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ៕