ផ្ទះពលរដ្ឋមូស្លីមមួយខ្នង នៅភូមិជ្រៃអណ្តែត ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានអគ្គីភ័យឆាបឆេះ

09-07-2026 20:43

(កណ្ដាល)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋមូស្លីមមួយខ្នង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិជ្រៃអណ្តែត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បានបំផ្លាញគ្រឿងអលង្កា ថវិកា និងសម្ភារៈទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។

តាមរបាយការណ៍ផ្ទះដែលឆេះ នេះមានទំហំ បណ្តោយ ១២ម៉ែត្រx ទទឹង ៦ម៉ែត្រ​ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស និងមិនមានប៉ះពាល់ដល់ផ្ទះអ្នកជិតខាងឡើយ ។ ម្ចាស់ផ្ទះឈ្មោះ សុឹម អៃសាស់​ ភេទស្រី អាយុ ៦៩ឆ្នាំ ។ មានសមាជិកក្នុងគ្រួសារសរុប ០៦នាក់ស្រី៥នាក់ ។

របាយការណ៍ដដែលអះអាងថា សម្ភារៈខូចខាត​រួមមាន ៖ បាត់បង់រួមមាន កងដៃផ្លាកទីនមួយឈុតចិញ្ជៀន ៣វង្ស តម្លៃ ១១៤០ដុល្លា, មាស ៥ហ៊ុន ប្រាក់រៀលចំនួន ៤,០០០,០០០រៀល ប្រាក់ដុល្លាចំនួន ៥០០ដុល្លា និងសម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ប្រចាំ​ថ្ងៃ​ឆេះអស់ទាំងស្រុង ។

សូមបញ្ជាក់ថា ពេលភ្លើងឆាបឆេះភ្លាមៗ បងប្អូនមូស្លីមក្នុងភូមិ បានសហការគ្នាជួយពន្លត់បានជាស្ថាពរ ដោយមិនឲ្យរីករាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕