World Cup 2026៖ អាហ្សង់ទីន ឡើងទៅប៉ះអង់គ្លេស ថ្ងៃទី១៦ ខែកក្កដា ប្រជែងកៅអីផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ស្វីស ៣-១
12-07-2026 12:13
(បរទេស)៖ អាហ្សង់ទីន ម្ចាស់ការពារតំណែងជើងឯក World Cup 2022 បានឡើងទៅប៉ះតោកំណាចអង់គ្លេស ក្នុងវគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះស្វីស ៣-១ បញ្ចប់វគ្គ ៨ក្រុមនាព្រឹកថ្ងៃអាទិត្យនេះ។
នេះមានន័យថា ក្រុមខ្លាំងមកពីតំបន់អាមេរិកឡាទីន និងអតីតជើងឯក World Cup ៣សម័យផងនោះ នឹងត្រូវប៉ះក្រុមនៅអឺរ៉ុបបន្តទៀត ពោលគឺអង់គ្លេស ក្រោយយកឈ្នះក្រុមអឌ្ឍចន្ទក្រហមស្វីស ក្នុងលទ្ធផល ៣ទល់នឹង១ ក្នុងម៉ោងថែម ១៥នាទី ២ដង ដ្បិតគូប្រជែងតោកំណាច យកឈ្នះន័រវែស ២-១ ក្នុងម៉ោងថែមនេះដូចគ្នា។
ជំនួបរវាងអាហ្សង់ទីន និងអង់គ្លេស ធ្វើឡើងនៅរាត្រីថ្ងៃទី១៦ ខែកក្កដា ក្នុងការប្រជែងកៅអីវគ្គផ្តាច់ព្រ័ត្រ ក្រោយពេលបារាំង ប៉ះអេស្ប៉ាញថ្ងៃទី១៥ ខែកក្កដា នាម៉ោង ២រំលងអាធ្រាត្រដូចគ្នា។ ក្រុមចាញ់មានឱកាសលេងយកចំណាត់ថ្នាក់លេខ៣ នៃ FIFA World Cup 2026៕




