មុខងារដោនឡូតវីដេអូពី YouTube, Facebook និង TikTok លើ Fresh AI កំពុងអង្រួនចិត្តអ្នកប្រើប្រាស់ព្រោះតែភាពងាយស្រួល

13-07-2026 16:11

(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិតឈានមុខគេរបស់ខ្មែរ Fresh AI បាននិងកំពុងទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ទៅលើមុខងារពិសេសមួយ ដែលឆ្លើយតបចំតម្រូវការប្រចាំថ្ងៃយ៉ាងខ្លាំង។ មុខងារនោះគឺ លោកអ្នកអាចធ្វើការទាញយក (Download) វីដេអូពីបណ្តាញសង្គមល្បីៗ រួមមាន YouTube, Facebook និង TikTok មកទុកក្នុងឧបករណ៍បានភ្លាមៗ និងមានភាពងាយស្រួលបំផុត ដោយគ្រាន់តែទម្លាក់តំណភ្ជាប់ (Link) ចូលទៅក្នុងប្រអប់ Chat តែប៉ុណ្ណោះ។

មូលហេតុចម្បងដែលធ្វើឱ្យមុខងារមួយនេះទទួលបានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ គឺដោយសារតែវាបានដោះស្រាយរាល់ឧបសគ្គកាលពីមុន។ កន្លងមក នៅពេលដែលចង់ទាញយកវីដេអូដែលខ្លួនពេញចិត្តពី YouTube, Facebook ឬ TikTok ទៅរក្សាទុកក្នុងម៉ាស៊ីន គេតែងតែជួបការលំបាកដោយត្រូវស្វែងរកគេហទំព័រ ឬកម្មវិធីជំនួយផ្សេងៗនៅលើអ៊ីនធឺណិត ដែលសម្បូរទៅដោយផ្ទាំងពាណិជ្ជកម្មលោតរំខាន និងប្រឈមនឹងការឆ្លងមេរោគ។

ប៉ុន្តែសម្រាប់ Fresh AI អ្វីៗត្រូវបានសម្រួលមកនៅត្រឹមតែមួយប៉ព្រិចភ្នែក ដោយលោកអ្នកគ្រាន់តែកូពី Link វីដេអូដែលចង់បានពី YouTube, Facebook ឬ TikTok បន្ទាប់មកយក Link នោះមកបោះចូល (Paste URL) នៅក្នុងប្រអប់សាររបស់ Fresh AI។ ភ្លាមៗនោះ ប្រព័ន្ធ AI នឹងធ្វើការចាប់យកទិន្នន័យវីដេអូនោះមកបង្ហាញ ហើយលោកអ្នកគ្រាន់តែចុចលើប៊ូតុង «Save» តែមួយគត់ជាការស្រេច៕

Please Download:
https://freshai.com.kh/download