ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្តរាយ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៥៨នាក់
13-07-2026 17:20
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ឃាត់ខ្លួនជនសង្ស័យ៥៨នាក់។
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន១៤នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ១០ករណី ឃាត់ខ្លួន៣១នាក់។
* ករណីប្រើប្រាស់ ៤ករណី ឃាត់ខ្លួន១៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៩៤៨ករណី ឃាត់ខ្លួន១៥៧២៦នាក់ (ស្រី១០៧៥នាក់)៕




