CoolApp បញ្ចេញកំណែទម្រង់ Desktop Version អាចបញ្ជូនឯកសារធំៗរហូតដល់ 3GB នៅលើ Channel
13-07-2026 17:29
(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកប្រើប្រាស់ Channel នាពេលបច្ចុប្បន្ន កម្មវិធីផ្ញើសារដំបូងបង្អស់របស់ខ្មែរ ដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ CoolApp បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណែទម្រង់ថ្មីចុងក្រោយគឺ Version 43.0 សម្រាប់ប្រព័ន្ធប្រតិបត្តិការលើកុំព្យូទ័រ (Desktop Version) ហើយ។ ការធ្វើបច្ចុប្បន្នភាពដ៏សំខាន់លើកនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារការិយាល័យ និងការចែករំលែកព័ត៌មានមាតិកាឱ្យកាន់តែមានភាពរលូន និងរហ័សទាន់ចិត្តជាងមុន ដោយក្នុងនោះបានបើកទូលាយឱ្យមានការបញ្ជូនឯកសារការងារ និងមេឌៀដែលមានទំហំធំៗរហូតដល់ 3GB ចូលទៅក្នុង Channel យ៉ាងងាយស្រួលបំផុត។
នៅក្នុងកំណែទម្រង់ Version 42.0 នេះ ក្រុមការងារបច្ចេកទេសបានដោះស្រាយ និងសម្រិតសម្រាំងមុខងារសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖
- អនុញ្ញាតឱ្យបង្ហោះឯកសារធំៗរហូតដល់ 3GB លើ Channel៖ នេះជាការរបត់ថ្មីដ៏អស្ចារ្យ សម្រាប់ការងារការិយាល័យ និងអ្នកបង្កើតមាតិកា ដោយកម្មវិធីបានពង្រីកសមត្ថភាពឱ្យមានការចែករំលែកឯកសារទិន្នន័យ វីដេអូកម្រិតច្បាស់ខ្ពស់ ឬហ្វាយការងារដែលមានទំហំធំៗរហូតដល់ 3GB ចូលទៅក្នុង Channel បានដោយជោគជ័យ និងមានស្ថិរភាពបំផុត។
- បង្កើនល្បឿនក្នុងការស្វែងរក ឬបើកមើលឯកសារធំៗ៖ ពង្រឹងល្បឿន និងសមត្ថភាពរបស់ប្រព័ន្ធក្នុងការស្វែងរក (Browse) និងដំណើរការហ្វាយឯកសារដែលមានទំហំធំៗនៅក្នុងកុំព្យូទ័រ ធ្វើឱ្យការងារកាន់តែរហ័ស មិនមានការទាក់ ឬគាំងម៉ាស៊ីន។
- ជួសជុលមុខងារ Drag-and-Drop ឯកសារលើ Channel៖ ពង្រឹងប្រព័ន្ធឱ្យដំណើរការបានយ៉ាងរលូន នៅពេលអ្នកប្រើប្រាស់ Drag-and-Drop ឯកសារផ្សេងៗដើម្បី Upload ចូលទៅក្នុងប្រអប់មាតិកានៃ Channel។
- ជួសជុលមុខងារកែប្រែសារក្នុង Channel៖ ដោះស្រាយបញ្ហារអាក់រអួលកន្លងមក ដោយអនុញ្ញាតឱ្យម្ចាស់ ឬអ្នកគ្រប់គ្រង Channel អាចធ្វើការកែសម្រួលព័ត៌មាន ឬអត្ថបទដែលបានបង្ហោះរួច (Edit Message) បានយ៉ាងត្រឹមត្រូវ និងរហ័ស។
- បន្ថែមមុខងារចុចបោះបង់ការ Upload ក្នុង Channel ៖ បន្ថែមភាពងាយស្រួលដោយអ្នកប្រើប្រាស់អាចចុចបោះបង់ (Cancel) ការបង្ហោះឯកសារបានភ្លាមៗ ក្នុងករណីជ្រើសរើសឯកសារខុស ឬអ៊ីនធឺណិតមានបញ្ហា៕




