លោក ម៉េង ស្រ៊ុន ចុះ​សួរ​សុខទុក្ខ​ និង​នាំយក​គ្រឿងឧបភោគបរិភោគ​ ជូនអ្នកមានជីវភាពខ្វះខាត ក្នុងឃុំអមលាំង

26-07-2026 12:30

(កំពង់ស្ពឺ)៖ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​​​​​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦​ បានអញ្ជើញដឹកនាំក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​និង​នាំយក​គ្រឿងឧបភោគបរិភោគ​ ជូនដល់ប្រជា​ពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាក ចំនួន៦គ្រួសារ ក្នុងឃុំអមលាំង ​ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋ​ទាំង៦គ្រួសារ រួមមាន៖

*គ្រួសារទី១ ឈ្មោះ ដួង យ៉ន មានសមាជិកក្នុងគ្រួសារ ៦នាក់​​​
*គ្រួសារទី២ ឈ្មោះ ចេង សុចាប មានសមាជិកគ្រួសារ ៥នាក់
*គ្រួសារទី៣ ឈ្មោះ ជា គីម មានសមាជិកគ្រួសារ៥នាក់
*គ្រួសារទី៤ ឈ្មោះ ព្រហ្មព្រហស្បតិ៍ មានសមាជិកគ្រួសារ ៧នាក់​
*គ្រួសារទី៥ ឈ្មោះ ធូ ហឹង មានសមាជិកគ្រួសារ ២នាក់​​
*និងគ្រួសារទី៦ ឈ្មោះ ម៉ៅ នន មានសមាជិកគ្រួសារ ៣នាក់​។

នាឱកាស​សួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន បានសំណោះសំណាល ព្រមទាំង​នាំយក​នូវ​សម្ភារៈ​គ្រឿង​ឧបភោគមួយជូនដល់ទាំង០៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវថវិការចំនួន ៥០ ០០០រៀល និងអង្ករ៤បេ (២០គីឡូ), ទឹកភេសជ្ជៈ១កេស, ទឹកបរិសុទ្ធ១កេស, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី១យួរ​​​ និងមី១កេស​ថែមទៀត​ផង​ និងបាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ២២០ ០០០រៀល ដល់ប្រជាការពារនិងកម្លាំង​អាវុធហត្ថ​ស្រុក១១នាក់ ដែលសរុបក្នុងការចំណាយរួម​សរុប ១ ៥៤០ ០០០រៀល ផងដែរ៕