ពលបាលត្រី ឈឹម រត្ថា ត្រូវបានដកតំណែង និងបណ្តេញចេញពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ

06-08-2026 14:50

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីដកហូតឋានរន្តស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះពលបាលត្រី ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

ក្នុងសម្រេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដោយប្រាក់បៀវត្ស​ និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០២៦ តទៅ។

គួរឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្ដិបណ្ឌិត ស សុខា បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន លោក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕