រដ្ឋសភា កំណត់យកថ្ងៃទី២០ ខែសីហា បន្ដប្រជុំពិនិត្យ និងអនុម័តវិសោធនកម្មច្បាប់រដ្ឋបាលឃុំ សង្កាត់
18-08-2026 16:37
(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានសម្រេចបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នឹងរួមចំណែក៖
១៖ ពង្រឹងអភិបាលកិច្ចថ្នាក់មូលដ្ឋាន ស្របតាមកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
២៖ កំណត់ច្បាស់ពីតួនាទីក្រុមប្រឹក្សា និងមេឃុំ/ចៅសង្កាត់ ដើម្បីបម្រើពលរដ្ឋឱ្យកាន់តែរហ័ស
៣៖ ធានាការផ្ទេរមុខងារភ្ជាប់ជាមួយកញ្ចប់ថវិកាទ្រទ្រង់ជាក់លាក់
៤៖ ពង្រឹងឋានៈ តួនាទីស្មៀនឃុំ សង្កាត់ និងរៀបចំមន្ត្រីមូលដ្ឋានតាមប្រព័ន្ធឌីជីថលប្រកបដោយតម្លាភាព៕














