* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ប្រធានាធិបតីចិន ស៉ី ជីនពីង ចេញដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក ដើម្បីជួបលោក ដូណាល់ ត្រាំ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រីតថេន ស្វាគមន៍ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា ក្នុងការនាំរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងដៃគូអន្តរជាតិមករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ
* មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ៖ កម្ពុជា ប្តេជ្ញាចិត្តមុតមាំណាស់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
* កម្ពុជា-វៀតណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* តំណាង UNODC: ការឆបោកតាមអនឡាញ បង្កការខាតបង់ ១១៤ពាន់លានដុល្លារ ក្នុង១ឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់
* អភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
* លោក ត្រាំ គំរាមកម្ទេចអ៉ីរ៉ង់ ក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
* ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ក្នុងជំនួបពិភាក្សាការងារ ដើម្បីជំរុញការអភិវឌ្ឍ និងប្រសិទ្ធភាពការងារសាធារណៈ

03-09-2026 09:48

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលស្វាគមន៍ គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយ លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ក្នុងឱកាសអញ្ជើញបំពេញបេសកកម្ម ចុះស្វែងយល់អំពីវឌ្ឍនភាព ការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភា។ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីសមិទ្ធផលផ្លែផ្កាសំខាន់ៗជាច្រើន ដែលខេត្តសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

សមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានរាយការណ៍ជូនអង្គប្រជុំ រួមមាន៖

*ការអភិវឌ្ឍច្រាំងស្ទឹង ការរៀបចំទីតាំងរៀបរយជូនប្រជាពលរដ្ឋ យុទ្ធនាការដាំដើមឈើបានជាង១១ម៉ឺនដើម ការបំពាក់អំពូលសូឡាតាមដងផ្លូវសាធារណៈ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់បាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ។

*ការរៀបចំប្លង់សង់សួនច្បារ «ទេពឧកញ៉ា ឃ្លាំង មឿង» និងការសាងសង់ «វិមានឈ្នះ-ឈ្នះ» នៅសង្កាត់លលកស ដើម្បីរំឭកគុណូបការៈបុព្វបុរស និងទាក់ទាញភ្ញៀវទេសចរ។

*គម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ-យកសាច់ (ទំហំ ១ពាន់ហិកតា) និងគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស់ (50MW) ថាមពលពន្លឺព្រះអាទិត្យ (40MW) ព្រមទាំងរោងចក្រកែច្នៃផ្សេងៗរបស់ក្រុមហ៊ុន KPS (ទំហំ ៥ពាន់ហិកតា) នៅស្រុកវាលវែង។

*ខេត្តមានស្ថានីយផលិតអគ្គិសនីចំនួន ៦កន្លែង (វារីអគ្គិសនី ៣ និងថាមពលពន្លឺព្រះអាទិត្យ ៣) រោងចក្រធំៗចំនួន១១ មូលដ្ឋាន ប្រើប្រាស់ទុនវិនិយោគជាង ១៦៣លានដុល្លារ បង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៦,០០០នាក់ និងសហគ្រាសធុនតូច/មធ្យមជិត ៣០០មូលដ្ឋាន។

*បានចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានជាង ៣៣ម៉ឺនប័ណ្ណទូទាំងខេត្ត និងការបន្តអនុវត្តចុះបញ្ជីដីធ្លីតំបន់ ១ និងតំបន់ ២ បឹងទន្លេសាប។

ជាការឆ្លើយតប លោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំរបាយការណ៍យ៉ាងលម្អិតពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកបានបញ្ជាក់ថា បេសកកម្មនាពេលនេះ គឺដើម្បីពិនិត្យ និងតាមដានការអនុវត្តច្បាប់ ព្រមទាំងស្វែងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ។

ជាមួយគ្នានេះ លោក អ៊ុំ សារឹទ្ធ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ខូយ រីដា ដែលបានធ្វើឱ្យខេត្តមានការប្រែមុខមាត់យ៉ាងឆាប់រហ័ស ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគួរឱ្យកត់សម្គាល់។

លោកប្រធានគណៈកម្មការ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងការអនុវត្តច្បាប់ កែលម្អការផ្តល់សេវាសាធារណៈឱ្យរឹតតែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាខ្ពស់ ដោយគណៈប្រតិភូព្រឹទ្ធសភា បានកត់ត្រានូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបូកសរុប និងនាំយកទៅរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងគោលដៅជួយគាំទ្រ និងជំរុញការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត៕