* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងសាធារណការ ដាក់ឱ្យដំណើរការការស្នើសុំបន្តសុពលភាពឆៀកតាមធនាគារ, ការស្នើសុំវិក្កយបត្រឌីជីថល, ការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម

03-09-2026 11:44

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ, ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធ ស្វ័យប្រវត្តិកម្ម» ដែលប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ទាំង ៣នេះ​ នឹងរូួមចំណែកបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។

បើតាមលោក ទេស តារារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់អនុវត្តសាកល្បងនូវការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ និងការស្នើសុំវិក្កយបត ឌីជីថលតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រួចមកហើយ។

ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ មានគោលបំណង បង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋក្នុងការទទួលបាន សេវាសាធារណៈ។ ការដាក់ពាក្យស្នើសុំសេវានេះ អាចធ្វើឡើងតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ និងតាមសាខាធនាគារដៃគូ។

ជាលទ្ធផលរហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានអ្នកស្នើសុំសេវាសរុបចំនួន ២,២១៩ប្រតិបត្តិការ ដែលនៅក្នុងនោះរួមមាន ការស្នើសុំតាមកម្មវិធីទូរស័ព្ទធនាគារដៃគូ មានចំនួន ២,១៩៩ប្រតិបត្តិការ ដែលរួមមាន តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ៦៨៣ប្រតិបត្តិការ និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ចំនួន ១,៥១៦ ប្រតិបត្តិការ។

ចំណែកការដាក់ពាក្យតាមសាខាធនាគារដៃគូ មានចំនួន ២០ប្រតិបត្តិការ ក្នុងនោះតាមរយៈធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA) សាខាខណ្ឌឫស្សីកែវ ចំនួន ៣ ប្រតិបត្តិការ តាមរយៈ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) សាខាខណ្ឌទួលគោក ចំនួន ៣ ប្រតិបត្តិការ និងតាមរយៈធនាគារ កាណាឌីយ៉ា ក.អ (CANADIA) សាខាខណ្ឌឫស្សីកែវ ចំនួន ១៤ ប្រតិបត្តិការ។ តួលេខទាំងនេះបង្ហាញថា ការផ្តល់សេវាតាមប្រព័ន្ធឌីជីថល និងតាមធនាគារដៃគូ បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យការទទួលសេវាសាធារណៈ របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល រហ័ស និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះក្រសួងក៏បានដាក់ឱ្យដំណើរការសាកល្បងការស្នើសុំវិក្កយបត្រឌីជីថល សម្រាប់ការ ចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈថ្នាក់ជាតិមួយចំនួនដែលមិនទាន់មាននៅក្នុងប្រព័ន្ធ ស្វ័យប្រវត្តិកម្មរបស់ក្រសួង(ប្រមាណជា ១៥០សេវា នៃសរុប ២៥៧សេវា)។ តាមរយៈការដាក់សាកល្បងនេះ រហូតមកដល់បច្ចុប្បន្ន មានការចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈសរុបចំនួន ៣,២៩១ប្រតិបត្តិការ ដែលក្នុងនោះរួមមាន វិស័យដឹកជញ្ចូនផ្លូវគោក មានចំនួន ២,៩០៣ប្រតិបត្តិការ វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានចំនួន ៣៧០ប្រតិបត្តិការ និងសេវាអាជ្ញាបណ្ណផ្លូវថ្នល់ មានចំនួន ១៨ ប្រតិបត្តិការ។

លោក ទេស តារារ័ត្ន បានបន្ថែមថា ការដាក់សាកល្បងប្រព័ន្ធទាំងនេះ គឺជាជំហានមួយក្នុងការសិក្សា វាយតម្លៃ និងកែលម្អប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយ ដើម្បីរួមចំណែកលើកកម្ពស់ គុណភាព តម្លាភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង។

ជាមួយនឹងការដាក់ឱ្យដំណើរការសេវាឌីជីថលទាំងនេះ ក្រសួងក៏បានរៀបចំ ប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ សំដៅសម្រួលដល់ការផ្តល់សេវាអាជ្ញាបណ្ណផ្លូវថ្នល់ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងតម្លាភាព។ ប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ គឺជាប្រព័ន្ធគ្រប់គ្រងឌីជីថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណ អាជីវកម្មសម្រាប់អង្គភាព និងក្រុមហ៊ុនដែលប្រកបអាជីវកម្មលើវិស័យសាងសង់ ថែទាំ និងផ្តល់សេវាបច្ចេកទេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលប្រព័ន្ធនេះបានផ្តល់ភាពងាយស្រួលក្នុងការ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្រោយពីមានបទពិសោធន៍ក្នុងការរៀបចំប្រព័ន្ធអាជ្ញាបណ្ណអាជីវកម្មដឹកជញ្ជូនកន្លងមក ក្រុមការងារបានបន្តចាប់ផ្តើមសិក្សា និងប្រមូលព័ត៌មានសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ ចាប់តាំងពីអំឡុង ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានផ្លូវថ្នល់ និងបានអភិវឌ្ឍ ព្រមទាំង ធ្វើតេស្តផ្ទៀងផ្ទាត់ការប្រើប្រាស់ប្រព័ន្ធ(UAT) រហូតបញ្ចប់ដោយជោគជ័យ។ ជាលទ្ធផលប្រព័ន្ធបានអភិវឌ្ឍ ដោយមានមុខងារសំខាន់ៗរួមមាន ការគ្រប់គ្រងសំណើអាជ្ញាបណ្ណ ការត្រួតពិនិត្យ ការអនុម័ត ការបោះពុម្ព អាជ្ញាបណ្ណ និងការរៀបចំរបាយការណ៍។

ជុំវិញការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង ៣នេះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសហការគ្នា យ៉ាងជិតស្និទ្ធ និងបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ រហូតអាចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីៗទាំងនេះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ជាពិសេសនៅក្នុងយុទ្ធសាស្ត្រទី៦ ផ្តោតលើការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ដើម្បីជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅលើកកម្ពស់ទំនុកចិត្តប្រជាពលរដ្ឋ ធានាអភិបាលកិច្ចល្អ និងបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរ។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានកំណត់នូវចក្ខុវិស័យ សំខាន់ៗចំនួន២ រួមមាន៖ (១)ការលើកកម្ពស់សេវា គ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាព លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង (២)ការលើកកម្ពស់ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

បន្ថែមពីនេះលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានប ញ្ជាក់ដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ សុទ្ធតែមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងការងាររបស់ក្រសួង ដែលរួមមាន៖ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ គឺជាការបន្តពង្រីក និងធ្វើទំនើបកម្មសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រសួងផងដែរ៕