* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ស្វែងយល់ពីប្រព័ន្ធការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (Video inside)

03-09-2026 12:09

(ភ្នំពេញ)៖ ការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ ជាប្រព័ន្ធគ្រប់គ្រងឌីជីថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណអាជីវកម្ម សម្រាប់អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលប្រកបអាជីវកម្មលើវិស័យសាងសង់ ថែទាំ និងផ្តល់សេវាបច្ចេកទេស ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលប្រព័ន្ធនេះបានផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោក ទេស តារារ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្រសួងបានរៀបចំប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ សំដៅសម្រួលដល់ការផ្តល់សេវាអាជ្ញាបណ្ណផ្លូវថ្នល់ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងតម្លាភាព។ ប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ គឺជាប្រព័ន្ធគ្រប់គ្រងឌីជីថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណ អាជីវកម្មសម្រាប់អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលប្រកបអាជីវកម្មលើវិស័យសាងសង់ ថែទាំ និងផ្តល់ សេវាបច្ចេកទេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលប្រព័ន្ធនេះបានផ្តល់ភាពងាយស្រួលក្នុងការ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្រោយពីមានបទពិសោធន៍ក្នុងការរៀបចំប្រព័ន្ធអាជ្ញាបណ្ណអាជីវកម្មដឹកជញ្ជូនកន្លងមក ក្រុមការងារបានបន្តចាប់ផ្តើមសិក្សា និងប្រមូលព័ត៌មានសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ ចាប់តាំងពីអំឡុង ខែសីហា ឆ្នាំ២០២៥ ដោយសហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានផ្លូវថ្នល់ និងបានអភិវឌ្ឍ ព្រមទាំង ធ្វើតេស្តផ្ទៀងផ្ទាត់ការប្រើប្រាស់ប្រព័ន្ធ(UAT) រហូតបញ្ចប់ដោយជោគជ័យ។ ជាលទ្ធផលប្រព័ន្ធបានអភិវឌ្ឍ ដោយមានមុខងារសំខាន់ៗរួមមាន ការគ្រប់គ្រងសំណើអាជ្ញាបណ្ណ ការត្រួតពិនិត្យ ការអនុម័ត ការបោះពុម្ព អាជ្ញាបណ្ណ និងការរៀបចំរបាយការណ៍៕

ខាងក្រោមជាវីដេអូបញ្ជាក់ពីប្រព័ន្ធការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖