* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងទេសចរណ៍ ជំរុញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ចុះឈ្មោះក្នុងថ្នាលឌីជីថល និងស្នើសុំបណ្ណជំនាញ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល

03-09-2026 12:17

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញម្ចាស់អាជីវកម្ម អាជីវករ អ្នកលក់ដូរ បុគ្គលស្វ័យនិយោជន៍ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកផ្តល់សេវាកម្មទេសចរណ៍គ្រប់ប្រភេទ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ឱ្យចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងស្នើសុំទទួលយកបណ្ណជំនាញ (Skill Voucher) ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលកម្ពុជា។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» ដែលរៀបចំឡើងដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សិក្ខាសាលានេះ ក៏មានគោលបំណងជំរុញការពង្រឹងគុណភាព និងស្តង់ដាសេវាកម្មអាជីវកម្មទេសចរណ៍ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងការស្នើសុំបណ្ណជំនាញ (Skill Voucher) សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សិក្ខាសាលានេះ មានការចូលរួមពីលោក ឌី រ៉ាដូ អភិបាលរង តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោកឧកញ៉ាសមូហៈកៈបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ៣,៥០០នាក់ នៅខេត្តសៀមរាប។

ថ្លែងក្នុងអង្គសិក្ខាសាលា លោក ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ដែលបានបំពេញការងារដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយរដ្ឋបាលខេត្តសៀមរាប សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោករដ្ឋមន្ត្រី បានគូសរំលេចថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន៤ រួមមាន៖

*ទី១៖ អត្ថប្រយោជន៍ផ្នែកសុខភាព ដោយបងប្អូនអាចមានលទ្ធភាពចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដើម្បីទទួលបានសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ និងឯកជន។ ចំពោះបងប្អូនដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស តាមរយៈមូលនិធិសមធម៌សុខាភិបាល។

*ទី២៖ អត្ថប្រយោជន៍សម្រាប់ការពង្រីកអាជីវកម្ម។

*ទី៣៖ អត្ថប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព តាមរយៈកម្មវិធីបណ្ណជំនាញ (Skill Voucher) ដែលអាចទទួលបានការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងជំនាញដែលមានស្រាប់ ព្រមទាំងទទួលបានជំនាញថ្មីៗ។

*ទី៤៖ អត្ថប្រយោជន៍ផ្សេងៗទៀតដែលកើតចេញពីវិធានការអន្តរាគមន៍នានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ជាមួយគ្នានេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការចុះឈ្មោះ និងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ ព្រោះទិន្នន័យទាំងនេះ នឹងជួយឱ្យរាជរដ្ឋាភិបាលអាចផ្តល់ការគាំទ្រដល់បងប្អូនបានកាន់តែឆាប់រហ័ស ចំគោលដៅ និងទាន់ពេលវេលា។

លោករដ្ឋមន្ត្រី បានបន្តថា បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ចល័ត និងជាកម្លាំងចលករដ៏រស់រវើក ដែលកំពុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងរួមគ្នាកសាងអនាគតដ៏រីកចម្រើនរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌការងារជាមួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប វេទិកានេះ គឺជាជំនួបលើកទី២។ ជំនួបលើកទី១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង ២,០០០នាក់៕