* តំណាង UNODC: ការឆបោកតាមអនឡាញ បង្កការខាតបង់ ១១៤ពាន់លានដុល្លារ ក្នុង១ឆ្នាំនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់
* អភិសន្តិបណ្ឌិត ស សុខា រំលេចមូលហេតុចម្បង៤ នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!
* លោក ត្រាំ គំរាមកម្ទេចអ៉ីរ៉ង់ ក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត ៣០០នាក់ ចូលរួមយកព័ត៌មានសន្និសីទអន្តរជាតិ ICCOS-2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបញ្ជាក់ជំហរឱ្យបានច្បាស់ថា កម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ! ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។ កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង១៧លាននាក់នោះឡើយ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយប្រើជាអាវុធប្រឆាំងនឹងប្រទេសមួយផ្សេងទៀតឡើយ។ គោលបំណងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏មិនគួរត្រូវបានប្រទេសណាមួយប្រើជាលេសដើម្បីប្រើកម្លាំងវាយប្រហារ ឬកាន់កាប់ទឹកដីអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀត ដែលជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ បាតុភូតនេះបានកើតឡើងជាអកុសលមកលើប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។
* ចំពោះមាគ៌ាអនាគត សម្តេចសូមស្នើ៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ៖ ការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការ ភាពជាដៃគូសាធារណៈ-ឯកជន និងការការពារជនរងគ្រោះ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទពិសោធន៍ជួរមុខដ៏ខ្លាំងក្លារបស់យើងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ បានផ្តល់មេរៀនដ៏សំខាន់ដែល ឥឡូវនេះបានកំណត់ក្របខណ្ឌយុទ្ធសាស្ត្ររបស់យើង និងអាចផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ដៃគូរបស់យើង
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ។ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ។ ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។ លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងដែនបានកេងប្រវ័ញ្ចអចលនទ្រព្យ ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ និងលោក ស៊ី ជីនពីង ចង់បានអ្វីពីកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន?
* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ (Video inside)

03-09-2026 12:42

(ភ្នំពេញ)៖ លោក មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវ​រដ្ឋនៅកម្ពុជានាសប្តាហ៍ក្រោយនេះហើយ ពោលទស្សនកិច្ចរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៦។

ដំណើរបំពេញទស្សនកិច្ចរបស់លោក មីន អោង ឡាំង នឹងត្រូវទទួលបដិសណ្ឋារកិច្ចដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ។

ជាមួយនឹងដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិបដិសណ្ឋារកិច្ចកម្រិតខ្ពស់។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈិន កេតនា ទេសរដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា​អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងរៀបចំផែនការសកម្មភាពលម្អិត ក្នុងពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូដឹកនាំដោយ លោក មីន អោង ឡាំង។

ក្នុងកិច្ចប្រជុំមានការចូលរួមអំពីលោក លោកស្រីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត កណ្ដាល រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា ហើយកិច្ច ប្រជុំបានផ្ដោតសំខាន់លើការរៀបចំកិច្ចការពិធីការ សន្តិសុខ សណ្តាប់ធ្នាប់ និង សោភ័ណភាព ដើម្បីធានាឱ្យព្រឹត្តិការណ៍ផ្លូវរដ្ឋនេះប្រព្រឹត្តទៅដោយរលូន និងលើកកម្ពស់កិត្តិយសជាតិ។

លោក ឈិន កេតនា បានលើកកិច្ចការងារចំពោះមុខមួយចំនួនជូនអង្គប្រជុំ និងបែងចែកភារកិច្ច​ដល់អាជ្ញាធរ​រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុករៀបចំតុបតែងលម្អតាមដងផ្លូវ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងរៀបចំកម្លាំងមហាជន សិស្សានុសិស្ស និង​យុវជន ចូលរួមឈរអបអរសាទរទទួល និងជូនដំណើរ​គណៈប្រតិភូនៅតាមដងផ្លូវដែលបានកំណត់។

រដ្ឋបាលខេត្តកណ្តាល សហការការពារសន្តិសុខ និងសុវត្ថិភាពតាមតំបន់ព្រំប្រទល់ និងផ្លូវឆ្ពោះទៅកាន់​អាកាស​យានដ្ឋានអន្តរជាតិតេជោ។ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុង​ជ្រោយ​លើកិច្ចការបដិសណ្ឋារកិច្ច អនាម័យ និងសោភ័ណភាពនៅតាមបណ្តាប្រាសាទបុរាណ ក្នុងករណីគណៈ​ប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រអង្គរ។

លោក ឈិន កេតនា ក៏បានជម្រាបអង្គប្រជុំអំពីការងារពិធីការ និងការផ្សព្វផ្សាយ ដោយណែនាំឱ្យគ្រប់ស្ថាប័ន​ពាក់​ព័ន្ធចងទង់ជាតិកម្ពុជា ទង់ជាតិមីយ៉ាន់ម៉ា និងបដាពាក្យស្លោកស្វាគមន៍នៅតាមដងផ្លូវសំខាន់ៗ អាកាស យានដ្ឋាន និងទីតាំងស្នាក់នៅ។

លោកទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការធានាសន្តិសុខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ​មានសមត្ថកិច្ច ត្រូវសហការគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារសុវត្ថិភាពជូនគណៈប្រតិភូជាន់ខ្ពស់ចាប់​តាំង​ពីពេលមកដល់ រហូតដល់បញ្ចប់បេសកកម្មផ្លូវរដ្ឋនេះ។

សូមបញ្ជាក់ថា លោក មីន អោង ឡាំង ក្រោយឈ្នះឆ្នោតដឹកនាំប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងពង្រឹងទំនាក់​ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ ហើយបានធ្វើដំណើរទស្សនកិច្ចនៅបណ្តាប្រទេសនានាជាបន្តបន្ទាប់។ ប្រទេសដែលលោកបានបំពេញទស្សនកិច្ចរួមមានចិន រុស្ស ឥណ្ឌា ថៃ និងវៀតណាមជាដើម។

ដំណើរទស្សនកិច្ចនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕