* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត ម៉ៅ ហាវណ្ណាល់ នឹងដឹកនាំគណៈប្រតិភូអាកាសចរណ៍ស៊ីវិលកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី

03-09-2026 13:23

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អគ្គនាយក អាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ដែនអាកាសឆ្លាតវៃ៖ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន សម្រាប់អាកាសចរណ៍ ប្រកបដោយសុវត្ថិភាព, សន្តិសុខ, ចីរភាព, និងប្រសិទ្ធភាព» ដោយផ្តោតលើការពិភាក្សាអំពីនិន្នាការថ្មីៗ, បច្ចេកវិទ្យាទំនើប និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ក្នុងតំបន់។

ការចូលរួមរបស់គណៈប្រតិភូកម្ពុជា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ក្នុងតំបន់ និងជំរុញការអនុវត្តស្តង់ដា និងអនុសាសន៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

ជាមួយគ្នានេះ កម្ពុជានឹងបន្តលើកកម្ពស់សុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ជំរុញបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យអាកាសចរណ៍ប្រកបដោយចីរភាព។

កិច្ចប្រជុំថ្នាក់អគ្គនាយកអាកាសចរណ៍ស៊ីវិល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៦១ (DGCA/61) គឺជា វេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញអាកាសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់។

វេទិកានេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនង, ភាពជាដៃគូជាមួយ ICAO, និងសហគមន៍អាកាសចរណ៍អន្តរជាតិ ព្រមទាំងបើកចំហកាលានុវត្តភាពថ្មីៗ ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាស, កសាងសមត្ថភាពធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធអាកាសចរណ៍កម្ពុជា៕