* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈប្រតិភូគណៈកម្មការទី៩ ព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍខេត្តពោធិ៍សាត់

03-09-2026 14:22

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដឹកនាំដោយលោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ ដើម្បីចុះស្វែងយល់ពីវឌ្ឍនភាព ការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងអំណរគុណ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភា។ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីសមិទ្ធផលផ្លែផ្កាសំខាន់ៗជាច្រើន ដែលខេត្តសម្រេចបាន នាពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

សមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានរាយការណ៍ជូនអង្គប្រជុំ រួមមាន៖

*ការអភិវឌ្ឍច្រាំងស្ទឹង ការរៀបចំទីតាំងរៀបរយជូនប្រជាពលរដ្ឋ យុទ្ធនាការដាំដើមឈើបានជាង១១ម៉ឺនដើម ការបំពាក់អំពូលសូឡាតាមដងផ្លូវសាធារណៈ ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់បាត់ដំបង និងការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ។

*ការរៀបចំប្លង់សង់សួនច្បារ «ទេពឧកញ៉ា ឃ្លាំង មឿង» និងការសាងសង់ «វិមានឈ្នះឈ្នះ» នៅសង្កាត់លលកស ដើម្បីរំឭកគុណូបការៈបុព្វបុរស និងទាក់ទាញភ្ញៀវទេសចរ។

*គម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ-យកសាច់ (ទំហំ ១ពាន់ហិកតា) និងគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាស់ (50MW) ថាមពលពន្លឺព្រះអាទិត្យ (40MW) ព្រមទាំងរោងចក្រកែច្នៃផ្សេងៗរបស់ក្រុមហ៊ុន KPS (ទំហំ ៥ពាន់ហិកតា) នៅស្រុកវាលវែង។

*ខេត្តមានស្ថានីយផលិតអគ្គិសនីចំនួន ៦កន្លែង (វារីអគ្គិសនី៣ និងថាមពលពន្លឺព្រះអាទិត្យ៣) រោងចក្រធំៗចំនួន១១ មូលដ្ឋាន ប្រើប្រាស់ទុនវិនិយោគជាង ១៦៣លានដុល្លារ បង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៦,០០០នាក់ និងសហគ្រាសធុនតូច/មធ្យមជិត ៣០០មូលដ្ឋាន។

*បានចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានជាង ៣៣ម៉ឺនប័ណ្ណទូទាំងខេត្ត និងការបន្តអនុវត្តចុះបញ្ជីដីធ្លីតំបន់១ និងតំបន់២ បឹងទន្លេសាប។

ជាការឆ្លើយតប លោក អ៊ុំ សារឹទ្ធ បាននូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំរបាយការណ៍យ៉ាងលម្អិតពីសំណាក់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកបានបញ្ជាក់ថា បេសកកម្មនាពេលនេះ គឺដើម្បីពិនិត្យ និងតាមដានការអនុវត្តច្បាប់ ព្រមទាំងស្វែងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ។

ជាមួយគ្នានេះ លោក អ៊ុំ សារឹទ្ធ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការដឹកនាំរបស់ លោក ខូយ រីដា ដែលបានធ្វើឱ្យខេត្តមានការប្រែមុខមាត់យ៉ាងឆាប់រហ័ស ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគួរឱ្យកត់សម្គាល់។

ប្រធានគណៈកម្មការ ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួនដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងការអនុវត្តច្បាប់ កែលម្អការផ្តល់សេវាសាធារណៈឱ្យរឹតតែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានផ្លែផ្កាខ្ពស់ ដោយគណៈប្រតិភូព្រឹទ្ធសភា បានកត់ត្រានូវរាល់សំណូមពរ និងបញ្ហាប្រឈមនានា ដើម្បីបូកសរុប និងនាំយកទៅរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងគោលដៅជួយគាំទ្រ និងជំរុញការអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាពេលអនាគត៕