*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តន៍កាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាលធនធានមនុស្ស ពោលដាំក្នុងសាលាយោធា ហើយផ្លែផ្កាក្នុងសង្គម។
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេកវិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ»
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ
*
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
*
ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
*
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់
*
អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន
*
គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
*
រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
*
ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !
រដ្ឋមន្រ្តី ជា វ៉ាន់ដេត ចុះត្រួតពិនិត្យផ្លូវខូច និងលិចទឹក នៅស្រុកសំរោង ខេត្តតាកែវ
01-10-2026 17:40
(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យផ្លូវខូច និងលិចទឹកចំនួន ១ខ្សែមានប្រវែង ៦,០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅឃុំសិង្ហ និងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីពិនិត្យលទ្ធភាពជួសជុល និងសាងសង់ផ្លូវបេតុង។
សូមជម្រាបជូនថា ផ្លូវ១ខ្សែនេះមានលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវចំនួន ៧៨២ខ្នង ប្រជាពលរដ្ឋរស់នៅចំនួន ៨៦៦គ្រួសារ មានវត្តអារាមចំនួន ៣វត្ត និងសាលាបឋមសិក្សាចំនួន ៣សាលា។
ក្រោយត្រួតពិនិត្យគម្រោងសាងសង់ផ្លូវរួចរាល់ លោករដ្ឋមន្រ្តី បានអញ្ជើញពិភាក្សាសំណេះសំណាល និងបានថតរូបរួមគ្នាជាមួយនឹងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីនិងថ្នាក់ដឹកនាំ ក.ប.ទ.៕








