* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តន៍កាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាលធនធានមនុស្ស ពោលដាំក្នុងសាលាយោធា ហើយផ្លែផ្កាក្នុងសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេកវិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់
* អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន
* គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
* រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ណាល័យមេគង្គ-ឡានឆាងទី៥ ចាប់ផ្តើមអនុវត្តនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ

01-10-2026 17:55

(ប៉េកាំង)៖ ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងការរួមចំណែកដោយផ្ទាល់ពីមជ្ឈមណ្ឌលប្រទេសចិន សម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។

គម្រោងនេះមានគោលបំណងចូលរួមលើកកម្ពស់វប្បធម៌អាន និងការសិក្សាស្រាវជ្រាវរបស់សិស្ស តាមរយៈការផ្តល់សៀវភៅ និងធនធានចំណេះដឹងដែលមានប្រយោជន៍ ស្របតាមតម្រូវការរបស់សាលា និងសិស្សានុសិស្ស។ ជាពិសេស វាជាចំណែកមួយ ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់សិស្សានុសិស្សស្គាល់កាន់តែច្បាស់អំពីប្រទេសចិន ភាសា វប្បធម៌ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការចូលរួមរបស់ CIPC ក្នុងគម្រោងបណ្ណាល័យមេគង្គ-ឡានឆាង គឺជាការរួមចំណែកជាក់ស្តែងរបស់មិត្តចិនក្នុងការបង្កើនវប្បធម៌អំណាននៅកម្ពុជា។ លោកបានលើកឡើងថា សៀវភៅមិនមែនគ្រាន់តែជាប្រភពចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់មនុស្សទៅកាន់មនុស្ស វប្បធម៌ទៅកាន់វប្បធម៌ និងបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា ការគាំទ្ររបស់ CIPC តាមរយៈការផ្តល់សៀវភៅ និងការចូលរួមក្នុងការបង្កើតបណ្ណាល័យនេះ បាននាំចំណេះដឹងឱ្យកាន់តែខិតជិតដល់សិស្ស ជាពិសេសកុមារនៅតាមសាលារៀន។ តាមរយៈការអាន សិស្សអាចពង្រីកចំណេះដឹង កែលម្អសមត្ថភាពគិត និងបង្កើតទម្លាប់សិក្សាដោយខ្លួនឯង ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងធនធានមនុស្សនាពេលអនាគត។

លោកបានគូសបញ្ជាក់ថា «ការបង្កើតបណ្ណាល័យ គឺជាការដាំគ្រាប់ពូជនៃចំណេះដឹង។ សៀវភៅមួយក្បាលអាចបើកទ្វារ ទៅកាន់ពិភពលោកមួយ ហើយបណ្ណាល័យមួយអាចបង្កើតជំនាន់មនុស្សមួយដែលស្រឡាញ់ការអាន និងការសិក្សា»។ លោកចាត់ទុកការចូលរួមរបស់ CIPC ថា ជាការបន្តពង្រឹងស្ពានវប្បធម៌ និងចំណេះដឹងរវាងកម្ពុជា និងចិន តាមរយៈការអាន និងការផ្លាស់ប្តូរផ្នែកបោះពុម្ពផ្សាយ។

លោក ប៉ែន សាត នាយកសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងភាគីចិន ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ដល់ ការអប់រំរបស់សិស្សានុសិស្សនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។

លោកបានបញ្ជាក់ថា បណ្ណាល័យមេគង្គ-ឡានឆាងនេះ នឹងក្លាយជាកន្លែងមួយសម្រាប់សិស្សានុសិស្សស្វែងរកចំណេះដឹង បង្កើនទម្លាប់អាន និងពង្រីកទស្សនវិស័យរបស់ខ្លួន។ លោកក៏បានប្តេជ្ញាថា សាលានឹងយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ធនធានសៀវភៅឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។

ការចាប់ផ្តើមអនុវត្ត «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ ក៏បានបង្ហាញពីការរួមចំណែកជាក់ស្តែងក្នុងការជំរុញវប្បធម៌អាននៅកម្ពុជា ព្រមទាំងបន្តពង្រឹងការផ្លាស់ប្តូរផ្នែកអប់រំ វប្បធម៌ និងចំណេះដឹងរវាងកម្ពុជា និងចិន តាមរយៈសៀវភៅ និងការអាន។

សម្រាប់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ការអនុវត្តគម្រោងនេះ គឺជាការបន្តចូលរួមចំណែកក្នុងការកសាងសង្គម ដែលមានវប្បធម៌អាន និងស្រឡាញ់ការសិក្សា ដោយភ្ជាប់ «សៀវភៅ» ជាស្ពាននៃចំណេះដឹង មិត្តភាព និងការយល់ដឹងរវាងប្រជាជនកម្ពុជា-ចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន