* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តន៍កាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាលធនធានមនុស្ស ពោលដាំក្នុងសាលាយោធា ហើយផ្លែផ្កាក្នុងសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេកវិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់
* អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន
* គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
* រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញប្រកាសជ័យលាភី​ការប្រកួតស្នាដៃផលិតវីដេអូអប់រំរបស់យុវជន ពាក់ព័ន្ធនឹងគ្រឿងស្រវឹង

01-10-2026 20:12

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការតំណាងលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីប្រកាសជ័យលាភីការប្រកួតស្នាដៃផលិតវីដេអូអប់រំរបស់យុវជន ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ។

ពិធីនេះដែរក៏មានការចូលរួមពីលោកស្រី ឆាយគឹម សុទ្ធាវី ប្រធាននាយករដ្ឋានសុខភាពសិក្សាលោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា និងមានតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា តំណាងមកពីក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រួមទាំងមាន យុវជន និងនិស្សិតមកពីតាមបណ្តាសាកលវិទ្យាល័យជាច្រើនទៀត។

សូមជម្រាបថា ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងនេះ មានយុវជនជាច្រើនបានផ្ញើវីដេអូចូលរួមប្រកួត។ កម្មរៀបចំឡើងក្រសួងអប់រំ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតផលិតវីដេអូនេះ មានបេក្ខជនចំនួន៤ក្រុម បានឡើងបង្ហាញសមត្ថភាព នៅចំពោះមុខគណៈកម្មការផ្តល់ពិន្ទុ និងអ្នកចូលរួមជាច្រើននាក់។

ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិត សឿ សុជាតា បានបញ្ជាក់ឱ្យដឹងថា ដំណើរការនៃការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ននេះ យើងបានសង្ឃឹមទាំងអស់គ្នា និងបានធ្វើដំណើរប្រកបទៅដោយទស្សនៈរួមគ្នា ក្នុងការបង្កើតប្រទេស និងអភិវឌ្ឍឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០ ដំណើរការទាំងអស់នេះយេីងមិនអាចបដិសេធបានអំពីការចូលរួមរបស់ធនធានមនុស្សដែលជាយុវជននោះឡើយ។

លោកស្រីបណ្ឌិត សឿ សុជាតា បានបន្ថែមទៀត ដើម្បីឱ្យក្លាយជាធនធានមនុស្ស យុវជនត្រូវតែទទួលបានការការពារ ការណែនាំ និងការលើកកម្ពស់សមត្ថភាពសម្បទាទាំង ​៥ ផងដែរ ក្នុងនោះគឺ ចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា។

ជុំវិញការប្រកួតស្នាដៃផលិតវីដេអូអប់រំរបស់យុវជនស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងកោតសរសើរដល់ក្រុមយុវជន និងបានវាយតម្លៃខ្ពស់ដល់ក្រុមសិស្ស និស្សិត និងយុវជន ដែលបានខិតខំស្រាវជ្រាវ​ និងរួមគ្នាផលិតវីដេអូស្នាដៃនេះបានយ៉ាងល្អប្រសើរ និងបានចាត់ទុកស្នាដៃផលិតវីដេអូនេះជាការចូលរួមក្នុងសា្មរតីស្នេហាជាតិ និងដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់សង្គមជាតិផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមយុវជន និងនិស្សិតជ័យលាភីនៃប្រកួតស្នាដៃផលិតវីដេអូនេះលេខ១៖ ទទួលបានមេដាយជ័យលាភី ថវិកា ៣លាន ២០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, លេខ២៖ មេដាយជ័យលាភី ថវិកា ២លាន ៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, លេខ៣៖ មេដាយជ័យលាភី ថវិកា ១លាន ៦០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី និងរង្វាន់លើកទឹកចិត្តលេខ៤ ទទួលបានថវិកា ៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ការចូលរួម៕