* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តន៍កាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាលធនធានមនុស្ស ពោលដាំក្នុងសាលាយោធា ហើយផ្លែផ្កាក្នុងសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេកវិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់
* អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន
* គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
* រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងបាត់ដំបង

01-10-2026 20:45

(បាត់ដំបង)៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងអភិបាលស្រុកសង្កែ និងស្រុកកោះក្រឡអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ ដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងបាត់ដំបង ដែលមានដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវបោះពោធិ៍ - សំរោងកោងទួលល្វៀង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ៩,៦០គ.ម. ចាប់ផ្ដើមពីពីភូមិបោះពោធិ៍ ទៅដល់ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ។ ខ្សែផ្លូវនេះ ត្រូវបានទឹកជន់លិចអស់ប្រវែង ៨គ.ម. ដោយត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរ និងកន្លែងផ្សេងទៀតត្រូវទឹកហូរកាត់តួផ្លូវ ដែលបណ្ដាលឱ្យផ្អាកការធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន។

-ខ្សែផ្លូវទី២៖ ឈ្មោះផ្លូវដំបូកខ្ពស់-វត្តកណ្ដាល ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គ.ម. ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដំបូកខ្ពស់ ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥។ ខ្សែផ្លូវនេះ ត្រូវបានទឹកជន់លិចអស់ប្រវែងប្រហែល ៣គ.ម. ដោយត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរជាច្រើនកន្លែង និងមានការហូរកាត់តួផ្លូវ ១កន្លែងផងដែរ ដែលបណ្ដាលឱ្យមានការផ្អាកធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន។

-ខ្សែផ្លូវទី៣៖ ឈ្មោះផ្លូវ រ៉ា - ស្ពាន ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលទើបស្ថាបនាក្នុងឆ្នាំ២០២៥ ប្រវែង ១៤,១០គ.ម. ទទឹងប្រវែង ៧ម៉ែត្រ តភ្ជាប់ពីភូមិរ៉ា ឃុំធិបតី ទៅដល់ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហា ឆ្នាំ២០២៥។ ខ្សែផ្លូវនេះ ត្រូវបានទឹកជន់លិចអស់ប្រវែងប្រហែល ៦,០០គ.ម. ដោយត្រូវបានទឹកហូរច្រោះ បាក់តាមជើងទេរដោយកន្លែង និងមានការហូរកាត់តួផ្លូវ ២កន្លែង មានប្រវែងសរុបប្រហែល ៧ម៉ែត្រ ដែលបណ្ដាលឱ្យផ្អាកការធ្វើចរាចរណ៍រថយន្ដជាបណ្តោះអាសន្ន។

តាមរយៈការពិនិត្យផលប៉ះពាល់ជាក់ស្ដែង លោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំធ្វើការដោះស្រាយសម្រួលចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋដោយរៀបចំធ្វើផ្លូវវាង ឬស្ពានឈើបណ្តោះអាសន្ន ស្រង់ទិន្នន័យវាយតម្លៃផលប៉ះពាល់ និងត្រូវពិនិត្យលទ្ធភាពបច្ចេកទេស ដើម្បីធ្វើការជួសជុល និងស្ដារលើកម្រិតគុណភាពផ្លូវនេះឡើងវិញនៅពេលទឹកស្រក ក្នុងស្មារតីបង្ការហានិភ័យនៅថ្ងៃអានគត៕