* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអនុវត្តន៍កាតព្វកិច្ចយោធា គឺជាការបណ្តុះបណ្តាលធនធានមនុស្ស ពោលដាំក្នុងសាលាយោធា ហើយផ្លែផ្កាក្នុងសង្គម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេកវិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូធីង និងអ៊ីនធឺរណិតនៃវត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្បនិម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់នៅរបស់មនុស្សជាតិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់
* អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន
* គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
* រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីសុខាភិបាល៖ ការតម្លើងឋានន្តរសក្តិ និងថ្នាក់មន្រ្តីសុខាភិបាល គឺជាការទទួលស្គាល់នូវតម្លៃវិជ្ជាជីវៈ និងជាការចូលរួមលើកកម្ពស់គុណភាពសេវា និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ

01-10-2026 23:01

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការតម្លើងឋានន្តរសក្តិ និងថ្នាក់មន្រ្តីសុខាភិបាល គឺជាការទទួលស្គាល់នូវតម្លៃវិជ្ជាជីវៈ និងជាការចូលរួមលើកកម្ពស់គុណភាពសេវា និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរសុខាភិបាល និងតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍថ្នាក់ក្រោមជាតិ បេឡាជាតិរបបសន្តិសុខសង្គម (បសស) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងមុខងារសាធារណៈ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom មន្ទីរមុខងារសាធារណៈ មន្ទីរពេទ្យខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទូទាំងប្រទេស សរុប ១,៧០១នាក់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ នៃអង្គសុខាភិបាល បានរៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ និងផ្អែកលើស្ថានភាពបច្ចុប្បន្ន នៃវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅគាំទ្រការងារគ្រប់គ្រងមន្រ្តីសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាព ជាពិសេសមន្ត្រីទទួលបន្ទុកការងារធនធានមនុស្ស ស្វែងយល់សារៈសំខាន់ និងយល់ដឹងច្បាស់លាស់នូវខ្លឹមសារ ពីសិក្ខាសាលានេះ សម្រាប់ជាមូលដ្ឋាន ក្នុងការអនុវត្តការងារគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពរបស់មន្ត្រីសុខាភិបាល ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងក្នុងការបង្កើនប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាល។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស នៃអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំនូវព្រះរាជក្រឹត្យនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល មានអានុភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ នឹងផ្តល់អត្ថប្រយោជន៍ និងគុណតម្លៃដល់មន្រ្តីសុខាភិបាល និងលើកទឹកចិត្តដល់អ្នកវិជ្ជាជីវៈសុខាភិបាលដែលមានសមត្ថភាពខ្ពស់ ឱ្យចូលបម្រើការងារជាមន្ត្រីសុខាភិបាល។ បន្ថែមពីនេះ ការលើកទឹកចិត្តមន្ត្រីរាជការនៃអង្គសុខាភិបាល ដែលត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងមន្ត្រីជាប់កិច្ចសន្យា ស្របតាមការវិវត្តអាជីពនាពេលបច្ចុប្បន្ន នឹងត្រូវបញ្ចូលទៅក្នុងឋានន្តរសក្តិ និងថ្នាក់ ផ្អែកលើអតីតភាពការងារក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល ដោយយកមូលដ្ឋាន ៣ឆ្នាំ សម្រាប់ផ្តល់ជូន១ថ្នាក់៕