* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោកស្រីបណ្ឌិត ជា សិរី៖ កម្ពុជាត្រៀមទទួលថ្នាក់ដឹកនាំអាស៊ាន ហ្វ្រង់កូហ្វូន និងអន្តរជាតិ តាមរយៈកិច្ចប្រជុំកំពូលធំៗពីរ ដែលរៀបចំនៅពាក់កណ្តាលខែវិច្ឆិកា នារាជធានីភ្នំពេញ

05-11-2026 13:42

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ជាលើកដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា នឹងក្លាយជាចំណុចប្រមូលផ្តុំថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាន ប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូន) និងសហគមន៍អន្តរជាតិ តាមរយៈការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងកិច្ចប្រជុំកំពូល Black Swan Summit Cambodia ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ ពោលគឺនឹងរៀបចំឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីមូលហេតុដែលថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងរយៈពេលជិតពីរសប្តាហ៍ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍ទាំងពីរក្នុងពេលតែមួយ ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលរបស់ខ្លួន ទៅកាន់សហគមន៍អន្តរជាតិ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា ដោយសារទីតាំងរៀបចំព្រឹត្តិការណ៍ទាំងពីរស្ថិតនៅក្បែរគ្នា អ្នកចូលរួមនឹងអាចធ្វើដំណើរទៅចូលរួមកិច្ចប្រជុំទាំងពីរបានយ៉ាងងាយស្រួល ដែលជាឱកាសបង្កើនការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការតភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំមកពីតំបន់ផ្សេងៗគ្នា។

លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងពីការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដោយបញ្ជាក់ថា កម្ពុជាបានកសាងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញពីចំណុចសូន្យ រហូតដល់បច្ចុប្បន្នមានគណនីអ្នកប្រើប្រាស់កម្មវិធីធនាគារតាមទូរស័ព្ទចល័តជាង៣២លានគណនី។

លោកស្រីបណ្ឌិតបានបន្ថែមថា តាមរយៈប្រព័ន្ធបាគង កម្ពុជាបានអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដ៏ទំនើបមួយ ដែលស្ថិតក្នុងចំណោមប្រព័ន្ធទូទាត់មានការអភិវឌ្ឍជឿនលឿនបំផុតនៅតំបន់អាស៊ី។ បទពិសោធន៍ និងចំណេះដឹងដែលកម្ពុជាទទួលបានពីការអភិវឌ្ឍប្រព័ន្ធនេះ នឹងត្រូវចែករំលែកក្នុងកិច្ចប្រជុំកំពូល Black Swan ដើម្បីផ្តល់ជាគំរូជាក់ស្តែង ដល់អ្នកចូលរួមអន្តរជាតិ។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា សម្រាប់ថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន ទេសាភិបាលធនាគារកណ្តាល និងអ្នកចូលរួមទាំងអស់ ការជួបជុំនេះក៏ជាឱកាសដ៏មានតម្លៃ ក្នុងការតភ្ជាប់ទៅកាន់ទីផ្សារថ្មីៗ បង្កើតទំនាក់ទំនងអាជីវកម្ម កសាងភាពជាដៃគូរយៈពេលវែង និងស្វែងរកកាលានុវត្តភាពថ្មីៗ។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា ចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ មិនត្រឹមតែជាឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់ សម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ បង្ហាញសមិទ្ធផលនៃការអភិវឌ្ឍ និងទាក់ទាញដៃគូធុរកិច្ច និងវិនិយោគិនអន្តរជាតិមកកាន់ប្រទេសកម្ពុជាផងដែរ៕