* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក អោក សៀង បើកវេទិកាសាធារណៈនៅឃុំព្រះដាក់ ខេត្តសៀមរាប ដើម្បីដោះស្រាយសំណូមពរពលរដ្ឋ

05-11-2026 13:51

(សៀមរាប)៖ លោក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រះដាក់ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាសាធារណៈនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីដោះស្រាយសំណូមពរប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាអត្តសញ្ញាណប័ណ្ណចល័តជូនពលរដ្ឋ។

ពិធីនេះមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋសរុប ៣០៥នាក់ (ស្រី១២៧នាក់) ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា។

វេទិកាសាធារណៈនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណូមពរ កង្វល់ និងបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងជីវភាពរស់នៅ ដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទទួលយកទៅដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ការចុះធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារផ្លូវច្បាប់សំខាន់មួយ ដែលចាំបាច់សម្រាប់ការប្រើប្រាស់សេវាសាធារណៈ ការបំពេញនីតិវិធីរដ្ឋបាល ការចុះឈ្មោះបោះឆ្នោត ការទទួលសេវាសុខាភិបាល ការអប់រំ និងការបំពេញប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

លោកបានលើកឡើងថា ការរៀបចំវេទិកាសាធារណៈ និងការផ្តល់សេវារដ្ឋបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាការអនុវត្តជាក់ស្តែងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការនាំសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។

នៅក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាសាធារណៈ បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានចុះដល់មូលដ្ឋាន ដើម្បីស្តាប់មតិយោបល់ដោយផ្ទាល់ និងផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ។

សកម្មភាពនេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ព្រមទាំងជំរុញការអភិវឌ្ឍសង្គម និងមូលដ្ឋានឱ្យកាន់តែមានចីរភាព។

ក្នុងឱកាសនោះ លោក អោក សៀង ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈចំនួន ៩,៦៨៣,០០០រៀល ព្រមទាំងស្លាដក់៥ឈុត ជូនដល់អ្នកចូលរួម ព្រះសង្ឃ គណៈកម្មការវត្ត មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ នាយកសាលា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដើម្បីជាការលើកទឹកចិត្ត និងទ្រទ្រង់ដល់សកម្មភាពសង្គម។

វេទិកានេះបានទទួលសំណូមពរចំនួន ៨ចំណុច ដែលពាក់ព័ន្ធនឹងការឧបត្ថម្ភឯកសណ្ឋានប្រជាការពារ របងសាលាផ្ទះបាយសាលា អគារសិក្សា ដំបូលសាលាឆទាន ការសាងសង់ស្នាក់ការកងរាជអាវុធហត្ថ ការជួសជុលប៉ុស្តិ៍នគរបាលរដ្ឋបាល និងកាមេរ៉ាសុវត្ថិភាព ព្រមទាំងបណ្ណសមាជិកបក្ស ដែលមានតម្លៃសរុប ១៣,២៤៦ដុល្លារ។

រាល់សំណូមពរទាំងអស់ត្រូវបានក្រុមការងារឆ្លើយបំភ្លឺ និងសម្រេចដោះស្រាយជូនភ្លាមៗនៅក្នុងអង្គវេទិកា ដែលធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងរំសាយនូវកង្វល់នានា។ ចំណុចនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន៕