* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តស្វាយរៀង ឆ្នាំ២០២៦ ជំរុញអភិបាលកិច្ចល្អ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

05-11-2026 15:14

(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តស្វាយរៀង បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកចន្ទ្រា ដោយមានការអញ្ជើញជាអធិបតីពី លោក សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង។ វេទិកានេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អង្គការ សមាគមន៍ និងប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់។

លោក សុខា រ៉ាម បានថ្លែងថា ការរៀបចំវេទិកានេះ គឺអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាព។ គោលបំណងសំខាន់ គឺផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានស្វែងយល់ពីស្ថានភាពអភិវឌ្ឍន៍ខេត្ត និងបញ្ហាប្រឈមនានា ព្រមទាំងបានបញ្ចេញមតិ ក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយបានចំគោលដៅ។

លោក សំ ប៊ុណ្ណារិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗ ដែលធ្វើឱ្យខេត្តស្វាយរៀងរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។

លោកបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានផ្តល់ធាតុចូលដ៏មានសារៈសំខាន់ ដើម្បីជួយក្រុមប្រឹក្សាខេត្តក្នុងការជំរុញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕