* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ៖ តុលាការ អាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅលើទូកតែមួយ ទើបអនុវត្តការងារបានជោគជ័យ

05-11-2026 16:18

(កំពង់ឆ្នាំង)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

សិក្ខាសាលា មានការចូលរួមពី លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងលោក លោកស្រី អនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការ ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំ ព្រមទាំង លោក លោកស្រី តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងលោក លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរជំនាញជុំវិញខេត្តកំពង់ឆ្នាំង សរុបចំនួន ១៥០នាក់។

ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីការពារសុខសុវត្ថិភាព ស្ថេរភាពសង្គម និងយុត្តិធម៌សង្គម។ ជាមួយគ្នានេះដែរ លោកអគ្គព្រះរាជអាជ្ញា បានណែនាំមន្ត្រីនគរយុត្តិធម៌ទាំងអស់ ឱ្យយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ លើកំណត់ហេតុរបស់ខ្លួន ព្រោះកំណត់ហេតុរបស់មន្រ្តីនគរបាលយុត្តិធម៌ជាឯកសារដែលស្ថាប័នអយ្យការ និងតុលាការជឿជាក់ដំបូងគេ ដែលនាំឱ្យឈានដល់ការសម្រេច សេចក្ដីចុងក្រោយ។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ផ្អែកតាមរបាយការណ៍លទ្ធផលការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានអនុវត្តការងារសម្រេចលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ សមិទ្ធិផលទាំងនេះ កើតចេញមកពីកម្លាំងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងស្ថាបន័តុលាការ អាជ្ញាធរដែនដីនិងមន្រ្តីនគរបាលយុត្តិធម៍គ្រប់ផ្នែក គ្រប់ជំនាញ។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានលើកឡើងអំពី៖

*(១)៖ ការកែទម្រង់វិស័យយុត្តិធម៌ ដែលជាចក្ខុវិស័យចម្បង និងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ដំណើរការដ៏ល្អ នៃការជំនុំជម្រះរឿងក្ដី ស្របតាមគោលការណ៍យុត្តិធម៌ នីតិរដ្ឋ និងការគោរពសិទ្ធិ សេរីភាពបុគ្គលដែលមានចែងក្នុងច្បាប់ និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។

*(២)៖ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដី ដែលបានដាក់ចេញដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាំងពីឆ្នាំ២០២៤ ដែលជាយុទ្ធនាការនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ ឆាប់រហ័ស ដោយគ្មានអំពើពុករលួយ ពិសេសសំណុំរឿងគ្រឿងញៀន សំណុំរឿងបទល្មើសចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

*(៣)៖ ករណីស្រូបទោស ដែលត្រូវពិនិត្យដោយហ្មត់ចត់ ពិសេសករណីបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

ជាមួយគ្នានេះ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បន្តសហការការងារជាមួយអាជ្ញាធរដែនដី និងមន្ត្រីនរបាលយុត្តិធម៌ ទាំងអស់ឱ្យបានល្អប្រសើរ រឹងមាំ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនតាមរយៈការអនុវត្តច្បាប់ ការទប់ស្កាត់និងការបង្ក្រាបបទល្មើសឱ្យទាន់សភាពការណ៍ជាក់ស្តែង ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានបន្ថែមថា ចៅក្រម ព្រះរាជអាជ្ញា នគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវគោរពនិងចងចាំនូវអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់» ហើយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ «សម្អាតផ្ទះយើង» រួមទាំងការបង្កើនសមត្ថភាព និងដកពិសោធន៍ដើម្បីបំពេញការងារឱ្យបានត្រឹមត្រូវ យុត្តិធម៌ ជូនជាតិនិងប្រជាជន ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានគូសបញ្ជាក់បន្ថែមថា តុលាការ អាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅលើទូកតែមួយ ទើបអនុវត្តការងារបានជោគជ័យ។ បើមិនដូច្នេះទេ គឺបរាជ័យ។ បរាជ័យ មានន័យថា គ្រោះថ្នាក់។ គ្រោះថ្នាក់ ត្រូវតែកែសម្រួល និងវះកាត់៕