* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

គម្រោងរេដបូកកែវសីមា ជំរុញការអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ

06-11-2026 08:23

(មណ្ឌលគិរី)៖ គិតមកដល់ឆ្នាំ២០២៦នេះ តាមរយៈគម្រោងរេដបូកកែវសីមា (Keo Seima REDD+) បាននិងកំពុងជួយឱ្យប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មានជីវភាពកាន់តែប្រសើរឡើង ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងវិស័យទេសចរណ៍ឱ្យរីកចម្រើនជាលំដាប់។ នេះបើយោងតាមការបញ្ជាក់របស់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

ថ្លែងក្នុងការដឹកនាំបណ្ដាញសារព័ត៌មានទៅកាន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ស្តីពី «ជំរុញចលនាភាពបៃតង និងការលើកកម្ពស់ជីវភាពសហគមន៍» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈការចូលរួមរបស់សហគមន៍ក្នុងគម្រោងរេដបូកក្នុងកិច្ចការការពារ អភិរក្សព្រៃឈើ សត្វព្រៃ និងក៏ដូចជាជីវចម្រុះ យើងអាចការពារបាននោះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍ ធ្វើឱ្យពួកគាត់អាចរកចំណូលបន្ថែមដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយនឹងការរីកចម្រើនលើវិស័យទេសចរណ៍នេះដែរ រដ្ឋលេខាធិការបានជំរុញឱ្យប្រជាពលរដ្ឋតាមសហគមន៍ចាំបាច់ត្រូវថែរក្សាបរិស្ថានស្អាត ដោយទុកដាក់សំរាមបានត្រឹមត្រូវ កាត់បន្ថយប្លាស្ទិក ដែលទាំងនេះសុទ្ធសឹងជួយឱ្យការអភិវឌ្ឍមានចីរភាព សហគមន៍មានស្ថិរភាព ប្រជាពលរដ្ឋមានសុខភាពល្អ និងអាចទាក់ទាញវិស័យទេសចរណ៍កាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមជាមួយគ្នានេះ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើដើម្បីកម្ពុជា បានទទួលមកវិញការលក់ឥណទានកាបូន។ ដូច្នេះហើយយើងត្រូវនាំគ្នាការពារព្រៃឈើ នាំគ្នាដាំដើមឈើឱ្យបានច្រើន។ ដាំព្រៃសហគមន៍ដែលរិចរិលដើម្បីបង្កើនគម្របបៃតង។ កាលណាយើងមានរបស់ទាំងអស់នេះ ជំហានដ៏សំខាន់ទី១ គឺជួយអភិវឌ្ឍវិស័យទេសចរណ៍ ហើយសហគមន៍បានត្រឡប់មកវិញគឺចំណូល។ លើសពីនេះ យើងក៏អាចលក់កាបូន ហើយកន្លងមកតាមរយៈក្រសួងបរិស្ថានយើងបានលក់កាបូនជាបន្តបន្ទាប់ ហើយនាពេលនេះយើងក៏កំពុងពង្រីកបន្ថែមនៃការលក់កាបូននេះដល់តំបន់ផ្សេងទៀត។

ទាក់ទិននឹងកិច្ចការពារព្រៃឈើនេះដែរ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ ទាំងនេះគេបានវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានការគ្រប់គ្រងបរិស្ថានបានល្អ ផ្ដល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តរភាពជាដើម។

ក្នុងឆ្នាំ២០២៦ថ្មីៗនេះដែរ ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ រឿងទាំងពីរនេះមិនមែនជារឿងចៃដន្យនោះឡើយ។ លើសពីនេះទៀតនាថ្មីៗបំផុតមកនេះ កម្ពុជាក៏ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជា «ដែនដីមាសនៃអេកូទេសចរណ៍» ថែមទៀត។ ទាំងនេះបានធ្វើឱ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ។ នេះហើយគឺកើតចេញតាមរយៈការរួមគ្នាអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ មន្ត្រី អាជ្ញាធរមូលដ្ឋាន និងពិសេសសហគមន៍ផ្ទាល់តែម្ដង។

តាមរយៈនេះដែរ លោក ខ្វៃ អាទិត្យា បានជំរុញដល់សហគមន៍មូលដ្ឋានរួមគ្នាបន្ថែមទៀតអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងពិសេសដាំដើមឈើបន្ថែមទៀតដោយធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើងស្អាត គ្មានសំរាម គ្មានគំនរប្លាស្ទិក សំដៅយ៉ាងណាឱ្យប្រទេសជាតិស្អាត និងជួយឱ្យវិស័យទេសចរណ៍បោះជំហានរីកចម្រើនយ៉ាងឆាប់រហ័សដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ថា គម្រោងរេដបូកកែវសីមា គឺជាគម្រោងអភិរក្សព្រៃឈើ និងជីវចម្រុះដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕