* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ្នកនាំពាក្យរដ្ឋសភា បង្ហាញលទ្ធផលជំនួបរវាងសម្ដេចមហារដ្ឋសភា ឃួន សុដារី និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន TOKO Electrical ដែលមានបំណងវិនិយោគនៅកម្ពុជា (Video inside)

06-11-2026 08:54

(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ នាយកខុទ្ទការល័យ និងជាអ្នកនាំពាក្យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញពីលទ្ធផលជំនួបរវាងសម្ដេច និងលោក Ichinoki Kengo មន្ត្រីប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន TOKO Electrical ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

បើតាមប្រសាសន៍លោក កែវ ពិសិដ្ឋ សម្តេចប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍ និងក្តីរីករាយបំផុតជូនគណៈប្រតិភូ។ ក្នុងនាមពលរដ្ឋខ្មែរ សម្តេចសូមស្វាគមន៍ និងគាំទ្រពេញទំហឹងលើគម្រោងវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន។ ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មិនត្រឹមតែជាការបណ្តាក់ទុន បង្កើនទុននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគទុនរបស់ជប៉ុន បានផ្តល់ការងារ ផ្តល់ជំនាញ និងផ្តល់ចំណូលដល់ពលរដ្ឋខ្មែរ។ វត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក៏ជាការទាក់ទាញអ្នកវិនិយោគទុនបរទេសពីបណ្តាប្រទេសផ្សេង ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។

លោក KENGO ICHINOKI និងលោក ហៃ វណ្ណា បានជម្រាបជូនយ៉ាងលម្អិតដល់សម្តេចប្រធានរដ្ឋសភា អំពីប្រវត្តិ និងសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន TOKO Electrical Construction Co., LTD មានអាយុកាលជាង ១០០ឆ្នាំមកហើយ ក្រៅពីការវិនិយោគនៅប្រទេសជប៉ុន ក្រុមហ៊ុនបានបណ្តាក់ទុននៅប្រទេសមីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និងប្រទេសជាច្រើនទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដើម្បីចូលបម្រើការងារនៅក្នុងក្រុមហ៊ុន។ ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាលម្អិតពីតម្រូវការរបស់កម្ពុជាផងដែរ។

ជាមួយគ្នានឹងការស្វាគមន៍ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមហ៊ុន នៅក្នុងការរៀបចំគម្រោងវិនិយោគនៅកម្ពុជាឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជួយគាំទ្រដល់ការវិនិយោគនេះ។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន ដែលឈរលើគោលការណ៍ស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយគ្នា ហើយប្រជាពលរដ្ឋខ្មែរ តែងតែគាំទ្រ និងពេញចិត្តរាល់ផលិតផលរបស់ប្រទេសជប៉ុន៕