* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

លោក ហ៊ុន ម៉ានី ចាត់ទុកលទ្ធផល ស.ស.យ.ក. ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមអាហារូបករណ៍ ថាជាភស្តុតាងនៃការចូលរួមផ្ទាល់របស់យុវជនដើម្បីបុព្វហេតុជាតិ

22-11-2026 09:58

(បាត់ដំបង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់ នៃក្រុមការងារ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ដែលមានភាពសកម្មខ្លាំង លើការចូលរួមចំណែកអភិវឌ្ឍន៍យុវជន ជួយកិច្ចការសង្គម វប្បធម៌ សាសនា និងអប់រំ ជាពិសេសនាមួយឆ្នាំចុងក្រោយនេះ បានចូលរួមចំណែកជួយពលរដ្ឋក្នុងពេលទឹកជំនន់ ជួយពលរដ្ឋភៀសសឹក និងចូលរួមគាំទ្រវីរកងទ័ពនៅជួរមុខ។

លោកប្រធាន ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពនេះ ជាភស្តុតាងច្បាស់ ថា យុវជនកម្ពុជា មិនមែនជាអ្នកឈរមើលទេ ប៉ុន្តែជាអ្នកចូលរួមផ្ទាល់ក្នុងបុព្វហេតុជាតិ។

បើតាមលោក ហ៊ុន ម៉ានី សមិទ្ធផលក្រុមការងារទាំងបួន ក្រោមការទទួលដឹកនាំរបស់ឯកឧត្តម ស សុខា បានដើរស្របតាមផែនការយុទ្ធសាស្ត្រយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅឆ្នាំ២០២៨ ជាពិសេសឯកឧត្តមផ្ទាល់សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទាំងការងាររចនាសម្ព័ន្ធចាត់តាំងគ្របដណ្តប់ដល់មូលដ្ឋាន ការងារសង្គមនិងមនុស្សធម៌ ការងារវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ការងារអប់រំ បណ្តុះបណ្តាលនិងកីឡា និងការផ្តល់ជូនអាហារូបករណ៍ក្នុងនិងក្រៅប្រទេស។

យោងតាមរបាយការណ៍ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះ បើរៀបរាប់សង្ខេបមានជាអាទិ៍ ស.ស.យ.ក. ខេត្តព្រៃវែង បានដាំកូនឈើសម្រេចរហូតដល់ទៅ ១ម៉ឺនដើម បានបិទចំណាំងផ្លាតគោយន្ត ប្រជាកសិករចំនួន៣៥០គ្រឿង សម្អាតបរិស្ថានសាធារណៈ២២៩លើក ផ្ដល់ជំនួយឧបត្ថម្ភពលរដ្ឋជួបការលំបាកជាង២០០គ្រួសារ ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃចំនួន១២លើក។

ចំណែក ស.ស.យ.ក. ខេត្តបាត់ដំបង លោក ស សុខា បានរំលេច អំពីការអនុវត្តការងារអប់រំ បណ្តុះបណ្តាល និងកីឡា ដែលសម្រេចបានដល់ទៅ១៣៣លើក ការងារបរិស្ថាន និងអនាម័យសុខភាព៦២លើក និងការងារវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា សម្រេចបាន១០០លើក ខណៈ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ការងារសង្គម មនុស្សធម៌ បរិច្ចាគ និងបរិស្ថាន សម្រេចបាន៦៦៥លើក ការងារវប្បធម៌ សាសនា និងទិវាព្រឹត្តិការណ៍ផ្សេងៗ១៧៧លើក និងការងារអប់រំ និងកីឡា ១៨៨លើក។

ដោយឡែកក្នុងឆ្នាំ២០២៦នេះ ក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អាហារូបករណ៍ ថ្នាក់ជាតិ (ក្នុងប្រទេស) ដល់សិស្ស និស្សិត មកពីគ្រួសារជួបការលំបាក ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៨៧៥កន្លែង ដែលបើគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦ នេះ ក្រុមការងារអាហារូបករណ៍ បានផ្តល់ជូនសិស្ស-និស្សិត សរុបចំនួន៥.៨៣៧កន្លែងហើយ។

ភ្ជាប់នឹងការអបអរសាទរចំពោះលទ្ធផលសម្រេចបាននេះ លោក ហ៊ុន ម៉ានី បានផ្ដល់អនុសាសន៍ដល់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បន្តពង្រឹង និងពង្រីកសមាជិកភាពព្រមទាំងធ្វើឱ្យរចនាសម្ព័ន្ធអង្គការកាន់តែរឹងមាំ ពង្រឹងការគ្រប់គ្រងទិន្នន័យសមាជិកភាព និងការតាមដានវឌ្ឍនភាពការងារ ពង្រីកការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពយុវជនឱ្យឆ្លើយតបនឹងតម្រូវការសង្គម ពង្រឹងការចូលរួមរបស់យុវជនក្រៅប្រព័ន្ធ និងពង្រីកបណ្តាញសហការជាមួយវិស័យឯកជន។

លោកក៏បានណែនាំឱ្យយកចិត្តទុកដាក់ បង្កើនការយល់ដឹងអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌ការងារ ពង្រឹងការគ្រប់គ្រងធនធាន និងស្វែងរកប្រភពគាំទ្រ សម្រាប់សកម្មភាពការងារ ពោលគឺ ថវិកាតិច ប្រើប្រាស់ត្រូវកន្លែង និងមានតម្លាភាព នឹងនាំមកនូវជំនឿទុកចិត្ត និងការគាំទ្របន្ថែមទៀត ព្រមទាំងត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការរៀបចំបែងចែកភារកិច្ច និងប្រើប្រាស់សមត្ថភាពសមាជិក ឱ្យបានសមស្រប ជាពិសេសលើកទឹកចិត្តឱ្យមានការចូលរួមពីសមាជិកជំនាន់ថ្មី ប្រើប្រាស់សមត្ថភាព និងទេពកោសល្យរបស់យុវជនម្នាក់ៗឱ្យចំគោលដៅ ព្រមទាំងបណ្តុះបណ្តាលអ្នកបន្តវេន ដើម្បីធានានិរន្តរភាពការងាររបស់ស.ស.យ.ក.។

ជាមួយគ្នានេះ ក្នុងស្ថានភាពដែលពិភពលោក កំពុងផ្លាស់ប្តូរយ៉ាងលឿនដោយសារបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់, លោក ហ៊ុន ម៉ានីបានគូសបញ្ជាក់ថាកម្ពុជាត្រូវការយុវជនដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាព មានគុណធម៌និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។

ក្នុងន័យនេះលោកបានដាក់ចេញគោលការណ៍តម្រង់ទិសចំនួន ៥ រួមមាន ទី១.យុវជន ត្រូវជាអ្នកការពារសន្តិភាពនិងអត្តសញ្ញាណជាតិ ទី២.យុវជនត្រូវជាកម្លាំងជំរុញការអភិវឌ្ឍមូលដ្ឋាន ទី៣.យុវជនត្រូវជាតួអង្គនៃបរិវត្តកម្មឌីជីថល ទី៤.យុវជន ត្រូវរៀនសូត្រជាប្រចាំ និងចេះស្វ័យអភិវឌ្ឍខ្លួន និងទី៥.យុវជន ត្រូវមានគុណធម៌ ស្ម័គ្រចិត្ត និងចេះបម្រើ៕