* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សមាជិកនៃសមាគមអតីតនិស្សិត SWUPL កម្ពុជា–ចិន ចូលរួមបើកវេទិកាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ចិន–អាស៊ាន លើកទី៨ នៅទីក្រុងឆុងឈីង

22-11-2026 12:55

(ឆុងឈីង-ចិន)៖ សមាជិក សមាជិកានៃសមាគមអតីតនិស្សិត SWUPL កម្ពុជា–ចិន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ចិន–អាស៊ាន លើកទី៨ (The 8th China–ASEAN Legal Cooperation Forum) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកនីតិរដ្ឋ ដើម្បីរួមគ្នាលើកកម្ពស់វិបុលភាព និងស្ថិរភាពក្នុងតំបន់» (Deepening Legal Exchanges and Cooperation to Promote Regional Prosperity and Stability)។

វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិរដ្ឋរវាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងទស្សនវិស័យគតិយុត្ត ព្រមទាំងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធ។ វេទិកានេះក៏ជាយន្តការមួយដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិ ការអនុវត្តច្បាប់ និងយុត្តិធម៌ ការស្រាវជ្រាវច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ និងការអភិវឌ្ឍសេវាច្បាប់ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសមាហរណកម្មសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដែលកាន់តែមានភាពស្មុគស្មាញ។

ក្នុងក្របខណ្ឌនៃវេទិកាលើកទី៨នេះ ក្រៅពីកម្មវិធីបើកជាផ្លូវការ ក៏មានការរៀបចំវេទិការងចំនួន៦ ដែលផ្តោតលើប្រធានបទគតិយុត្តសំខាន់ៗ និងបញ្ហាប្រឈមថ្មីៗរបស់តំបន់ រួមមាន៖

១. វេទិកាព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រចិន–អាស៊ាន (China–ASEAN Law School Deans Forum) ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំច្បាប់ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកនីតិរដ្ឋដែលមានសមត្ថភាពឆ្លើយតបទៅនឹងកិច្ចការអន្តរជាតិ។

២. វេទិកាមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិលើកទី៣ ស្តីពីរបៀងពាណិជ្ជកម្មគោក–សមុទ្រអន្តរជាតិថ្មីភាគខាងលិច (The 3rd International Commercial Arbitration Forum on the New International Land–Sea Trade Corridor) ដែលផ្តោតលើការពង្រឹងយន្តការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ និងការធានាផ្នែកគតិយុត្តសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន។

៣. វេទិកាកិច្ចសហប្រតិបត្តិការផ្នែកសេវាយុត្តិធម៌ចិន–អាស៊ាន ដើម្បីគាំទ្រដល់ការកសាងរបៀងពាណិជ្ជកម្មគោក–សមុទ្រអន្តរជាតិថ្មីភាគខាងលិច (China–ASEAN Judicial Services for the Construction of the New International Land–Sea Trade Corridor Cooperation Forum) ដែលផ្តោតលើតួនាទីរបស់ស្ថាប័នតុលាការក្នុងការធានាភាពប្រាកដប្រជានៃច្បាប់ ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគី និងការលើកកម្ពស់ទំនុកចិត្តក្នុងពាណិជ្ជកម្មអន្តរជាតិ។

៤. វេទិកាចិន–អាស៊ានស្តីពីអភិបាលកិច្ចបទល្មើសឆ្លងដែន និងការប្រឆាំងអំពើពុករលួយ (China–ASEAN Forum on Cross-border Crime Governance and Anti-corruption) ដែលផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងការលើកកម្ពស់សុចរិតភាពស្ថាប័ន និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការយុត្តិធម៌ព្រហ្មទណ្ឌ។

៥. វេទិកាយុវជនចិន–អាស៊ានស្តីពីនីតិរដ្ឋ (China–ASEAN Rule of Law Youth Forum) ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពយុវជន ការផ្លាស់ប្តូរចំណេះដឹង និងការពង្រឹងតួនាទីរបស់អ្នកជំនាញច្បាប់ជំនាន់ថ្មីក្នុងការលើកកម្ពស់នីតិរដ្ឋនៅក្នុងតំបន់។

៦. វេទិកាស្តីពីហានិភ័យ និងការឆ្លើយតបផ្នែកច្បាប់ចំពោះការពង្រីកសកម្មភាពធុរកិច្ចរបស់សហគ្រាសទៅក្រៅប្រទេស (Forum on Legal Risks and Responses for Enterprises Going Global) ដែលផ្តោតលើការគ្រប់គ្រងហានិភ័យគតិយុត្ត ការការពារវិនិយោគ និងការបង្កើនភាពប្រាកដប្រជាផ្នែកច្បាប់ក្នុងប្រតិបត្តិការធុរកិច្ចអន្តរជាតិ។

ការរៀបចំវេទិកាទាំងនេះ បានផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធរវាងអ្នកជំនាញច្បាប់ អ្នកស្រាវជ្រាវ ស្ថាប័នអប់រំ និងស្ថាប័នអនុវត្តច្បាប់ និងយុត្តិធម៌ ក្នុងគោលដៅរួមចំណែកដល់ការកសាងបរិយាកាសគតិយុត្តមួយដែលមានភាពប្រាកដប្រជា ប្រសិទ្ធភាព និងអំណោយផលចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។

សម្រាប់សមាគមអតីតនិស្សិត SWUPL កម្ពុជា–ចិន ការចូលរួមក្នុងវេទិកាអន្តរជាតិនេះ មានសារៈសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (Southwest University of Political Science and Law – SWUPL) ជាមួយស្ថាប័នអប់រំ ស្ថាប័នស្រាវជ្រាវ និងស្ថាប័នច្បាប់នានានៃប្រទេសចិន ព្រមទាំងបណ្តាប្រទេសសមាជិកអាស៊ាន។

ជាមួយគ្នានេះ ការចូលរួមក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សមាគមក្នុងការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងគតិយុត្ត ការសិក្សាស្រាវជ្រាវច្បាប់ប្រៀបធៀប និងការពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈផ្នែកច្បាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា តាមរយៈការសិក្សា និងផ្លាស់ប្តូរបទពិសោធអន្តរជាតិដែលសមស្របនឹងបរិបទ និងលក្ខខណ្ឌជាក់ស្តែងរបស់ជាតិ។

គួរបញ្ជាក់ផងដែរថា វេទិកាកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ចិន–អាស៊ាន លើកទី៨នេះ ត្រូវបានរៀបចំដោយសមាគមនីតិសាស្ត្រចិន (China Law Society) ដោយមានការចូលរួមរៀបចំពីសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (SWUPL) មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន–អាស៊ាន (China–ASEAN Legal Research Center – CALRC) និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

វេទិកានេះបានប្រមូលផ្តុំតំណាងពីស្ថាប័នរដ្ឋ ស្ថាប័នតុលាការ ស្ថាប័នអនុវត្តច្បាប់ និងយុត្តិធម៌ គ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ ស្ថាប័នវិជ្ជាជីវៈច្បាប់ និងអ្នកជំនាញមកពីប្រទេសចិន អាស៊ាន និងប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិរដ្ឋ ក្នុងគោលដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់៕