ឯកឧត្ដម ឃួង ស្រេង ផ្ញើលិខិតជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ
25-05-2026 16:50
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ បានចេញលិខិតជូនពរ គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរ នៃឱកាសខួបចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែខុសភា ឆ្នាំ២០២៦ នេះ។
លិខិតជូនពរ បានបញ្ជាក់សថា «ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវ សព្ទសាធុការពរជ័យ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរ នៃឱកាសខួបចម្រើនជន្មាយុដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែខុសភា ឆ្នាំ២០២៦ នេះ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងចងចាំនូវគំរូវីរភាពដ៏ខ្ពង់ខ្ព របស់ សម្តេចអគ្គមហាពញាចក្រី ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយមនសិការ ស្នេហាជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងការរំដោះ៖ កសាង អភិវឌ្ឍជាតិ មាតុភូមិ ពង្រឹងនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍឆ្ពោះទៅមុខជាលំដាប់ ប្រកបដោយចីរភាព និងបានផ្តល់នូវបរិយាកាសសង្គមសម្រាប់ប្រជាជនកម្ពុជា រស់នៅប្រកបដោយភាពសុខុដុមរមនា និងមានសុភមង្គល។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី សូមជួយ ប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេច ធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវនួនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា»៕





