ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ញើសាររំលែកទុក្ខ ជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ចំពោះមរណភាពរបស់ឧបាសិកា នេត សុគន្ធ

09-07-2026 09:04

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចេញសារលិខិតរំលែកទុក្ខ ជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ចំពោះដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើត និងបងថ្លៃជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ។

សារលិខិតរំលែកមរណទុក្ខ មានខ្លឹមសារដូចតទៅ «ខ្ញុំបាទ និងភរិយា មានសេចក្តីក្រៀមក្រំឥតឧបមាដោយបានទទួលដំណឹងថា ឧបាសិកា នេត សុគន្ធ ដែលជាបងស្រីបង្កើត និងបងថ្លៃជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពនៅ ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥៧ នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ជាមួយនឹងក្ដីក្ដុកក្ដួលជាពន់ពេក នៅក្នុងកាលៈទេសៈដ៏សោកសៅនេះ ខ្ញុំបាទ និងភរិយា សូមចូលរួម រំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ មរណភាពរបស់ ឧបាសិកា នេត សុគន្ធ គឺជាការបាត់បង់ដ៏ធំធេងនូវ ភរិយា បងស្រីបង្កើត បងស្រីថ្លៃ ម្តាយបង្កើត ម្តាយក្មេក ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ក្រុមគ្រួសារ។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំបាទ និងភរិយា សូមចូលរួមរំលែកទុក្ខ ដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ នៃសពទាំងអស់ដោយ សេចក្តីសង្វេគបំផុត។

សូម ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ មេត្តាទទួលនូវការគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ និងភរិយា»៕